
យោងតាមសេចក្តីរាយការណ៌ថ្មី បានបង្ហើបថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការនៅលើយុទ្ធសាស្រ្តពង្រឹងទៅលើ បច្ចេក វិទ្យានៃបន្ទះឈីប AI របស់ខ្លួន សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ជាមួយនិងផែនការបច្ចេកវិទ្យាថ្មីនេះ គឺមានឈ្មោះថា 4 ZettaFLOPS FP4 ដែលនឹងប្រើប្រាស់សម្រាប់ជាជំនួយទៅលើបន្ទះឈីប Ascend NPU នៅក្នុងការបង្កើននូវសមត្ថភាពកាន់តែខ្លាំងក្លាទៅលើបន្ទះឈីបរបស់ខ្លួន។ កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវដំណោះស្រាយ Data Center-Scale AI ជំនាន់ថ្មីរបស់ខ្លួន។ បច្ចេកវិទ្យាថ្មីនេះ អាចបង្កើនទៅលើប្រសិទ្ធិភាពនៃ 1 FP4 ZettaFLOPS សម្រាប់សមត្ថភាព AI ។
សម្រាប់ FP4 ZettaFLOPS គឺនឹងបង្កើនទៅលើកម្លាំងនៃ AI Tasks ជាមួយនឹងទម្រង់ 4-Bit Floating-Point Data Format។សម្រាប់ FLOP(s) គឺសំដៅទៅលើ Operations Per Second។ បច្ចេកវិទ្យានេះ គឺជាវិធានស្តង់ដារសម្រាប់ការបង្កើនទៅលើកម្លាំងម៉ាស៊ីន។ ខណៈពេលដែល Atlas 950 ដំណើរការដោយ 1 FP4 ZettaFLOPS នោះ ក្រុមហ៊ុន Huawei មានគម្រោងបង្កើនទៅលើសមត្ថភាពនៃ 4 ZettaFLOPS FP4 performance សម្រាប់បន្ទះឈីប AI នៅត្រឹមឆ្នាំ 2028 នេះ។
ក្រុមហ៊ុនHuawei ក៏បានបង្ហាញនូវផែនទីបង្ហាញផ្លូវនៃបន្ទះឈីប Ascend processors ដែលរួមមាន New-Gen NPUs នៅក្នុងការបង្កើនការងារ AI workloads ផងដែរ។ គិតចាប់តាំងពីក្រុមហ៊ុន Huawei មិនអាចចូលទៅកាន់បច្ចេកវិទ្យា Leading-Edge Process Technologies របស់ក្រុមហ៊ុន TSMC ឬ High-End HBM4 និង GDDR7 Memory ក្រុមហ៊ុននេះ ក៏បានធ្វើការនៅលើស្ថាបត្យកម្មថ្មី និងគំរូថ្មីនៃម៉េមូរីសម្រាប់ក្រាហ្វិកកាត Ascend 950 series ផងដែរ។ ជាលទ្ធផល Huawei Ascend AI នឹងផ្តល់នូវ Multi-ZettaFLOPS efficiency ។

សូមជំរាបថា សម្រាប់ព័ត៌មានលម្អិតនៃបច្ចេកវិទ្យាថ្មីនេះ នៅមិនទាន់ច្បាស់លាស់នោះទេ។ ប៉ុន្តែរបាយការណ៍ជាច្រើនមុននេះ បាននិយាយថា ឆាប់ៗនេះ ក្រុមហ៊ុន នឹងបង្ហាញនូវរចនាសម្ព័ន្ធនៃបន្ទះឈីបនេះផងដែរ។ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវស្ថាបត្យកម្ម 2nm សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួនផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏ផ្តោតទៅលើការឌីស្សាញនៃបន្ទះឈីបរបស់ខ្លួនដើម្បីធ្វើអោយបន្ទះឈីប Kirin processors នេះកាន់តែមានភាពខ្លាំងក្លា៕
