
នៅថ្ងៃនេះមានកសេចក្តីរាយការណ៌ថ្មីមួយនិយាយថា ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Canon បានប្រកាសចាប់ដៃគ្នាធ្វើការអភិវឌ្ឍនូវប្រព័ន្ធប្រតិបត្តិការថ្មីសម្រាប់ម៉ាស៊ីនព្រីនដែលមានឈ្មោះថា HarmonyOS printing ecosystem។ ដៃគូរទាំងពីរនេះនឹងធ្វើការរួមគ្នាទៅលើការបង្កើតនូវប្រព័ន្ធថ្មី ដែលរួមមានទាំង ប្រព័ន្ធប្រតិបតិ្តការថ្មី និងកម្មវិធីគ្រប់គ្រង software ថ្មី ហើយនិងសេវាកម្ម cloud printing សម្រាប់ផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់អ្នកប្រើប្រាស់ថែមទៀតផង។
សូមជំរាបថា Canon គឺជាក្រុមហ៊ុន Japanese MNC ដែលមានជំនាញខ្លាំងទៅលើការផលិតនូវឧបករណ៌សម្រាប់ឧស្សាហកម្មជាច្រើន ក្នុងនោះមានដូចជា ឡែន, កាមេរ៉ា, ម៉ាស៊ីនព្រីន និងឧបករណ៌ប្រើប្រាស់ក្នុងវិស័យសុខាភិបាល ក៏ដូចជាឧបករណ៌ចាប់សញ្ញាជាច្រើនទៀតផងដែរ។ ហើយក្រុមហ៊ុននេះ ក៏មានការនាំចេញនូវផលិតផលទាំងនេះទៅលើទីផ្សារជុំវិញពិភពលោកថែមទៀតផង។

តាមរយៈនៃកិច្ចសហការគ្នានេះ ក្រុមហ៊ុនធំៗទាំងពីរ បានធ្វើប្រារព្ធធ្វើឡើងនៅក្នុងព្រឹត្តិការ Huawei Smart Office Ecosystem Summit នៅទីក្រុង Wuhan កាលពីថ្ងៃទី 26 ខែធ្នូកបន្លងទៅ។ ដូច្នេះនៅក្នុងពេលនេះ Huawei HarmonyOS NEXT ecosystem គឺមានដៃគូរផ្លូវការណ៌ថ្មីមួយទៀតហើយ សម្រាប់ការពង្រីកទីផ្សារទៅកាន់អ្នកប្រើប្រាស់កាន់តែមានភាពទូលំទូលាយខ្លាំង។ បន្ទាប់ពីនេះ ក្រុមហ៊ុន Huawei និង Canon គឺនឹងមានការចាប់ដៃគ្នាធ្វើការងារច្រើនទៅលើ HarmonyOS printing ecosystem ថ្មីសម្រាប់ផលិតថ្មីៗរបស់ខ្លួននាពេលខាងមុខ។
