
នៅពេលនេះ Huawei Mate XTs Ultimate Design ដែលជាស្មាតហ្វូនអេក្រង់បត់ 3 តង់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារប្រទេសចចិនហើយ។ គួរបញ្ជាក់ថា បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់ 3 តង់ថ្មីនេះមក មានមនុស្សជាច្រើនបានចាប់អារម្មណ៌ទៅលើមុខងារ ហើយនិងលក្ខណៈសម្បត្តិពិសេសជាច្រើនដែលមានបំពាក់នៅលើស្មាតហ្វូននេះ។
នៅពេលនេះ សម្រាប់អតិថិជនដែលមានបំណងចង់បានស្មាតហ្វូនអេក្រង់បត់ 3 តង់នេះ អាចរកទិញបាននៅលើ VMall ហើយដោយក្នុងនោះក្រុមហ៊ុនក៏នឹងផ្តល់នូវលក្ខណពិសេសៗជាច្រើនដែលមិនធ្លាប់មានពីមុនមកនោះទេ។ តាមការបញ្ជាក់នៅក្នុងប្រភេពខាងលើនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមលក់ស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XTs នេះ ជាលើកដំបូងនេះចាប់ពីថ្ងៃទី 12 ខែកញ្ញានេះ។ សម្រាប់ការដឹកជញ្ជូនទៅលើស្មាតហ្វូននេះ គឺចាប់ផ្តើមពីថ្ងៃទី 29 ខែកញ្ញានេះ ខណៈពេលដែលតម្រូវការទៅលើស្មាតហ្វូននេះគឺពិតជាច្រើនមែនទែន។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ត្រូវរង់ចាំរហូតដល់ចុងខែនេះដើម្បីអាចទិញបានស្មាតហ្វូនបត់បាន 3 តង់នេះ។

Mate XTs Ultimate Design មានការប្រើប្រាស់នូវលក្ខណៈសម្បត្តិទូទៅប្រហាក់ប្រហែលគ្នាជាមួយនិងជំនាន់មុន ដែលមានដូចជា ទំហំអេក្រង់ ការឌីស្សាញរូបរាង ហើយនិងថាមពលថ្មដែលមាននៅលើស្មាតហ្វូននេះ ក៏ស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុននេះម៉ូដែល Mate XTs ផងដែរ។ សម្រាប់ការ upgrade នៅលើម៉ូដែលថ្មីនេះ គឺទៅលើកាមេរ៉ា បន្ទះឈីបដ៏ខ្លាំងក្លា និង HarmonyOS 5.1។ នៅលើស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវប៊ិច និងមុខងារ satellite ទៀតផង។ ស្មាតហ្វូនបត់បាន 3 តង់នេះ មានកាមេរ៉ា 40MP ultrawide-angle រួមជាមួយនឹង 1.5MP multi-spectral lens ដែលជំនួយទៅលើពណ៌ច្បាស់ជាងមុនផងដែរ៕

ខាងក្រោមនេះគឺជាពណ៌របស់ស្មាតហ្វូន Mate XTs Ultimate Design
•ពណ៌: Dark Black, White, Hibiscus, Ruihong Purple
•ទំហំ: 16GB+256GB, 16GB+512GB, 16GB+1TB
•តម្លៃ: 256GB តម្លៃ 17999 យ៉ន់ ,512GB តម្លៃ 19999 យ៉ន់, 1TB តម្លៃ 21999 យ៉ន់
