ស្វែងរកពួកយើង:

Huawei ឈរលើកំពូលតារានៃទីផ្សារនាឡិកា និងកាសស្តាប់របស់ចិននៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ

ដោយ

Koun Jab Luffy

07 កញ្ញា 2020 03:10 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន IDC បានចេញផ្សាយនូវរបាយការណ៍សម្រាប់ត្រីមាសទី 2 អំពីទីផ្សារនាឡិកានៅក្នុងប្រទេសចិន។ នៅក្នុងចំណោមក្រុមហ៊ុនម៉ាកយីហោកំពូលទាំង 5 នៅក្នុងប្រទេសចិន ក្រុមហ៊ុន Huawei គឺបានលក់នាឡិកា និងកាសស្តាប់នេះបានចំនួន 7.7 លានគ្រឿងដេលមានចំនួន 29.3% សម្រាប់ទីផ្សារសរុបដែលមានការកើនឡើងពី 18.1% កាលពីឆ្នាំមុននេះ។ ក្រុមហ៊ុននេះ បានបំបែកនូវកំណត់ត្រានៃការកើនឡើងចំនួន 45.5% បើធៀបទៅនឹងឆ្នាំមុននេះ។
ក្រុមហ៊ុន Huawei គឺមានការតាមពីក្រោយដោយក្រុមហ៊ុន Xiaomi ជាមួយនឹងការនាំចេញចំនួន 5.6 លានគ្រឿង ចំណែកទីផ្សារចំនួន 21.3% និងការធ្លាក់ចុះ -9.1% ។ ក្រុមហ៊ុន Samsung គឺជាប់ចំណាត់ថ្នាក់លេខ 3 ដែលមានការនាំចេញចំនួន 5 លានគ្រឿង ចំណែកទីផ្សារ 19.1% និងកំណើនកើនឡើងចំនួន 14.6% ។ តាមការបញ្ជាក់របស់  IDC នោះ ទីផ្សារនាឡិកា និងកាសស្តាប់របស់ចិន គឺមានការកើនឡើងចំនួន  6.1% បើធៀបទៅនឹងឆ្នាំមុននេះនៅក្នុងត្រីមាសទី 2  ឆ្នាំ 2020 នេះ។
Article image
ប្រភពដដែលបាននិយាយថា ការនាំចេញនាឡិកានេះ គឺមានចំនួន 22.24 លានគ្រឿងដេលមានការធ្លាក់ចុះចំនួន 6.1% នៅក្នុងឆ្នាំនេះ ហើយការនាំចេញនេះគឺមានចំនួន 4.35 លានគ្រឿងដែលមានការធ្លាក់ចុះចំនួន 4.9% បើធៀបទៅនឹងឆ្នាំមុននេះ។  តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិន ក៏មានការពង្រីកតាមរយៈការនាំមុខទៅលើទីផ្សារនាឡិកា ហើយនាឡិកា Huawei Watch GT 2 និងកាសស្តាប់  FreeBuds 3 ក៏ជួយក្រុមហ៊ុននេះក្នុងការបង្កើនទីផ្សារផងដែរ៕
Huawei ឈរលើកំពូលតារានៃទីផ្សារនាឡិកា និងកាសស្តាប់របស់ចិននៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ