ស្វែងរកពួកយើង:

Huawei ដាក់បង្ហាញវត្តមានស្មាតហ្វូន Nova 13 និង Nova 13 Pro នៅលើទីផ្សារសកលហើយ

ដោយ

Koun Jab Luffy

13 ធ្នូ 2024 08:37 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ Huawei nova 13 series ដែលជាស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីមួយរបស់ក្រុមហ៊ុន Huawei ដែលមានការផ្តោតទៅលើការថតរូប Selfie នោះ គឺបានប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារសកលជាមួយនិងកាសស្តាប់ Huawei FreeBuds Pro 4 ហើយ។ ស្មាតហ្វូន Huawei nova 13 និង Nova 13 Pro ថ្មីនេះ ត្រូវបានក្រុមហ៊ុនឌីស្សាញរូបរាងថ្មី មានការផ្លាស់ប្តូរពណ៌ ហើយនិងមានការរចនាប្លែកគេថែមទៀតផង។ សម្រាប់ពណ៌ Loden Green ត្រូវគេមើលឃើញថា ជាពណ៌គោល ហើយក៏មានការពណ៌ Black និង White ផងដែរ។
Huawei nova 13 Pro គឺមានការបំពាក់នូវអេក្រង់ទំហំ 6.78 អ៊ីង គាំទ្រដោយបច្ចេកវិទ្យាអេក្រង់ LTPO panel គាំទ្រជាមួយនូវ variable refresh ហើយនិងមានមុខងារ Always-On Display (AOD) ថែមទៀតផង។ ស្មាតហ្វូននេះ មានការប្រើប្រាស់នូវបច្ចេកវិទ្យាការពារជម្រាបទឹក IP65 ហើយថែមទាំងមានសមត្ថភាពអាចប្រើប្រាស់ជាមួយដៃសើមនៅលើអេក្រង់បានរលូន តាមរយៈនៃបចេ្ចកវិទ្យា Splash Touch feature។
Article image
សម្រាប់ម៉ូដែល Pro នេះ គឺមានការប្រើប្រាស់នូវកាមេរ៉ា Telephoto ដោយមួយគ្រាប់ទីមួយមានទំហំ 12MP 69mm នៅលើកាមេរ៉ាក្រោយ និងមួយគ្រាប់ទៀតមានទំហំ 8MP 52mm នៅលើកាមេរ៉ាមុខ។ ឡែននេះ គឺមានសមត្ថភាពអាចផ្តល់អោយការថតរូបបែប Portraits បានយ៉ាងស្រស់ស្អាតបំផុត។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយ Adjustable Aperture (f/1.4 ទៅ f/4.0) ផ្តល់អោយការចាប់រូបភាពបាបច្បាស់ជាងមុន មានពន្លឺខ្ពស់ជាងមុន ហើយនិងមានការមុខងារ OIS ថែមទៀតផង។
Article image
ចំពោះម៉ូដែលស្តង់ដារ Huawei nova 13 វិញ គឺមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP គាំទ្រនូវ f/1.9 aperture មានមុខងារ OIS។ ស្មាតហ្វូនទាំងពីរមានកាមេរ៉ាទំហំ 8MP ultrawide camera ដូចគ្នា។ ចំពោះកាមេរ៉ាមុខនៅលើស្មាតហ្វូនទាំងពីនេះ មានទំហំ 60MP ultrawide selfie គាំទ្រដោយឡែន 17mm ថតបានមុំ 100°។ ហើយក៏មានការបំពាក់នូវមុខងារ AI Best Expression feature ថែមទៀតផង។
Article image
ស្មាតហ្វូនទាំងពីររបស់ Nova 13 Series នេះ គឺមានទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 100W fast charging។ សម្រាប់ម៉ូដែល Pro សាកត្រឹម 9 នាទី ប៉ុណ្ណោះ ទទួលបាន 50% ខណៈដែលម៉ូដែលស្តង់ដារ គឺមានពេលយូរជាង។ Huawei nova 13 គឺមានជម្រើសពណ៌ខ្មៅ ពណ៌ស និងពណ៌បៃតង ហើយនិងមានទំហំ 12GB/256GB មានតម្លៃ €549។ ចំពោះ nova 13 Pro គឺមានពណ៌ដូចគ្នាដែរ មានទំហំរ៉េម 12GB និងអង្គចងចាំ 512GB មានតម្លៃ €699។
Article image