
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជឿជាក់ថា គ្រប់គ្នា បានប្រាកដជាបានឃើញស្មាតហ្វូនជាច្រើនម៉ូដែលរួចហើយ ដែលមានការបំពាក់នូវកង្ហាត្រជាក់ (Cooling Fans) ដើម្បីជួយអោយស្មាតហ្វូននៅតែត្រជាក់បើទោះបីជាប្រើប្រាស់យូរម៉ោង។ ក្រុមហ៊ុន OPPO គឺក្រុមហ៊ុនមួយដែលមានការនាំមកនូវដំណោះស្រាយនេះនៅលើស្មាតហ្វូន OPPO K13 Turbo និង K13 Turbo Pro រួចហើយ។ យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ ក្រុមហ៊ុន Huawei ក៏បានត្រៀមនឹងបំពាក់នូវប្រព័ន្ធត្រជាក់ថ្មីនេះសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Huawei Mate 80 Series របស់ខ្លួនដែលត្រៀមចេញនាពេលខាងមុខនេះផងដែរ។
ជាមួយនិងការនាំមកនូវដំណោះស្រាយថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ប្រហែលជាមានខុសប្លែកពីក្រុមហ៊ុនប្រកួតប្រជែងជាច្រើនទៀតនៅលើទីផ្សារ ដោយសារក្រុមហ៊ុននេះ អាចនឹងបំពាក់នូវកង្ហារទៅលើស្រទាប់នៃម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូននេះ ដែលខុសពីម៉ូដែលផ្សេងៗបញ្ចេញកំដៅតាមជ្រុងខាងលើ និងជ្រុងខាងក្រោម។ និយាយទៅសម្រាប់រប្ធខ្យល់ដែលចេញចូលនៅលើស្មាតហ្វូនេះភាគច្រើន គឺចេញពីផ្នែកនៃម៉ូឌុលកាមេរ៉ានេះ មិនមែននៅចំហៀងរបស់ស្មាតហ្វូននេះទៀតនោះទេ។

ក្រុមហ៊ុន Huawei អាចនឹងធ្វើការនៅលើការឌីស្សាញថ្មីនេះ ដើម្បីប្រកបដោយភាពល្អឥតខ្ចោះនៅលើស្មាតហ្វូនស៊េរីថ្មី Mate 80 Series។ យោងតាមការបែកធ្លាយថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Mate 80 Pro នេះ គឺមានភាពធន់ទៅនឹងទឹក ហើយសម្រាប់កង្ហារបស់ស្មាតហ្វូននេះ ក៏ធន់ទៅនឹងការជ្រាបទឹកផងដែរ។ កង្ហានេះ នឹងមានទំហំតូច ហើយនឹងមានល្បឿនលឿនផងដែរ។ ក្រុមហ៊ុន Huawei ត្រូវបានដោះស្រាយទៅលើបញ្ហាប្រឈមជាច្រើនដែលមាន ដើម្បីអាចនាំយកនូវភាពល្អឥតខ្ចោះសម្រាប់ស្មាតហ្វូន Mate 80 Series នៅក្នុងការបង្ហាញខ្លួននៅលើទីផ្សារនៅឆ្នាំនេះ៕
