ស្វែងរកពួកយើង:

Huawei ថ្មីចំនួន 3 ម៉ូដែល នឹងមានការប្រើប្រាស់បច្ចេកវិទ្យាសាកកម្លាំង 100W

ដោយ

Koun Jab Luffy

01 តុលា 2025 07:45 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei ទើបតែមានការអនុម័តពទៅលើស្មាតហ្វូនថ្មីចំនួន 3 ដែលនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន 100W charging ដោយម៉ូដែលនេះ ត្រូវបានគេនិយាយថា អាចជាស្មាតហ្វូន Mate 80 series។ ស្មាតហ្វូនទាំងនេះ នៅមិនទាន់បញ្ជាក់ឈ្មោះផ្លូវការនៅឡើយទេ។ ប៉ុន្តែ មានការបង្ហើបថា នេះអាចជាស្មាតហ្វូន Mate ជំនាន់ថ្មី។
បើតាមអ្នកទម្លាយ @DigitalChatStation ដែលបានបង្ហោះនៅលើបណ្តាញសង្គម Weibo ចែករំលែកអំពីស្មាតហ្វូន Huawei ចំនួន 3 ដែលទទួលបាននូវការអនុម័តដែលនោះ អាចជាស្មាតហ្វូន Mate 80 series ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 66W និង 100W superfast wired charging។ ស្មាតហ្វូនថ្មីៗទាំងនេះ អាចនឹងមានលេខម៉ូដែល VYG-AL00, SGT-AL00 និង SGT-AL50 ។ សម្រាប់កូដទី 1 នេះគឺប្រើប្រាស់នូវបច្ចេកវិទ្យាសាក 66W wired charging ខណៈពេលដែលលេខកូដ 2 ទៀតគឺប្រើប្រាស់នូវបច្ចេកវិទ្យា 100W wired charging ។
Article image
ទាក់ទងជាមួយនិងព័ត៌មាននេះមានអ្នកលេងអ៊ីនធឺណិតខ្លះនិយាយថា ក្រុមហ៊ុននេះ គឺមិនអាចមានតែស្មាតហ្វូន Mate 80 series ប៉ុណ្ណោះនោះទេ ដោយសារតែមុននេះ មានការបង្ហើបថា ស្មាតហ្វូន Mate 80 Series អាចនឹងមាន 5 ម៉ូដែលរួមមានដូចជា ម៉ូដែលស្តង់ដារ, Pro, Pro+, Ultra និង Ultimate Design។ ដូច្នេះ សម្រាប់ម៉ូដែលទី 5 អាចជាស្មាតហ្វូន Nova 15 series។
គួរបញ្ជាក់ថា មុននេះ ក៏ធ្លាប់មានព័ត៌មានជាច្រើនផងដែរ ដែលបាននិយាយស្មាតហ្វូនថ្មីនេះថា ផ្តោតតែទៅលើបច្ចេកវិទ្យាថតរូបភាពដ៏ខ្លាំងក្លា ហើយនិងការប្រើប្រាស់នូវបន្ទះឈីប Kirin 9 series តែប៉ុណ្ណោះ។ ចំពោះស្មាតហ្វូនជំនាន់ថ្មី Nova 15 ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ ខណៈពេលដែលស្មាតហ្វូន Flagship ជាច្រើនទៀតនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះ៕