
យោងតាមរបាយការណ៌ថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន Huawei គិតត្រឹមឆ្នាំ 2025 នេះ ត្រូវបានគេមើលឃើញថា បានឈានដល់ដំណាក់កាលថ្មីមួយទៀតហើយសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូន ដោយបានឡើងមកនាំមុខគេសារជាថ្មីម្តងទៀត បន្ទាប់ពីចូលរួមប្រកួតប្រជែងយ៉ាងលំបាកអស់រយៈពេល 5 ឆ្នាំមក។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានក្លាយជាក្រុមហ៊ុននាំមុខគេនៅលើទីផ្សារប្រទេសចិនសម្រាប់ឆ្នាំ 2025 កន្លងទៅ។
បន្ទាប់ពីការការចេញផ្សាយទិន្នន័យរបស់ IDC នៅពេលនេះ ក្រុមហ៊ុន Omida ក៏បានបញ្ចេញនូវរបាយការណ៌នៃការនាំចេញស្មាតហ្វូនសម្រាប់ទីផ្សារប្រទេសចិនថែមទៀតហើយ។ ទិន្នន័យនេះ បង្ហាញថា ទីផ្សារចិនបានធ្លាក់ចុះ 1% ជាមួយនិងការនាំចេញបាន 282.3 គ្រឿង។

សម្រាប់ក្រុមហ៊ុន Huawei គឺមានចំណែកទីផ្សារដល់ទៅ 17% ជាមួយនិងការនាំចេហស្មាតហ្វូនរបស់ខ្លួនបានចំនួនជាង 46.8 លានគ្រឿងនៅក្នុងឆ្នាំ 2025 មានការកើនឡើង 2% ប្រៀបធៀបទៅនឹងឆ្នាំមុន។

សម្រាប់ក្រុមហ៊ុនលំដាប់ទី 2 គឺក្រុមហ៊ុន Vivo នាំចេញបាន 46.0 គ្រឿងមានចំណែកទីផ្សារ 16%។ ទៅលើក្រុមហ៊ុន Apple គឺឈរនៅលើលេខរៀងទី 3 នាំចេញបានចំនួន 45.9 គ្រឿង។ Xiaomi បានឈរនៅលើលំដាប់លេខរៀងទី 4 ជាមួយនិងការនាំចេញបាន 43.7 គ្រឿងមានចំណែកទីផ្សារ 15%។ រីឯលេខ 5 គឺក្រុមហ៊ុន OPPO នាំចេញបាន 42.8 គ្រឿង។
