
នៅថ្ងៃនេះ Huawei និង SAIC ចុះកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើរថយន្តឆ្លាតវៃថ្នាក់ប្រណិត និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃជំនាន់ថ្មី។ តាមរយៈនៃការចាប់ដៃគ្នានេះ ដៃគូរទាំងពីរ នឹងធ្វើការពង្រឹងបន្ថែមទៅលើការបង្កើតនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រើប្រាស់នៅលើរថយន្តរបស់ខ្លួន ហើយនិងមានការបង្កើតនូវម៉ាកយីហោថ្មីរថយន្តឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់នៅប្រទេសចិន។
សូមជំរាបថា SAIC បានធ្វើការជាមួយនិងក្រុមហ៊ុន Huawei អស់រយៈពេលជាយូរមកហើយ។ ក្រុមហ៊ុននេះមានការចាប់អារម្មណ៌ទៅលើប្រព័ន្ធជំនួយការបើកបើរថ្មីនៃ Huawei smart car solutions ដែលត្រឹមតែមានភាពឆ្លាតវៃប៉ុណ្ណោះទេ គឺថែមទាំងអាចការពារអ្នកបើកបរ និងការគ្រោះថ្នាក់ផងដែរ។
តាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសនៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន SAIC បានចុះកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើរថយន្តឆ្លាតវៃថ្នាក់ប្រណិត។ ក្រោមកិច្ចសហការនេះ ក្រុមហ៊ុនធំៗទាំងពីរ នឹងធ្វើការងារសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ ហើយនិងការគ្រប់គ្រងទៅលើសង្វាក់ផលិតកម្ម ក៏ដូចជាការលក់រថយន្ត ហើយនិងការផ្តល់សេវាកម្មបន្ទាប់ពីការលក់រថយន្តថ្មីនេះផងដែរ។ នៅក្នុងព្រឹត្តិការណ៌នៃការចុះកិច្ចព្រមព្រៀងនេះ គឺមានការចូលរួមពីសំណាក់លោក Richard Yu អគ្គនាយកគ្រប់គ្រង Huawei Smart Automotive Solution Business និងលោក Jia Jinaxu អគ្គនាយកគ្រប់គ្រង SAIC Motor រួមជាមួយអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ជាមួយនិងការចាប់ដៃគ្នាខាងលើនេះ ក្រុមហ៊ុន Huawei នឹងមានការផ្តោតខ្លាំងទៅលើការឌីស្សាញមុខងាសរឆ្លាតវៃនៅលើរថយន្តម៉ូដែលថ្មីនេះ។ ហើយបន្ទាប់ពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏នឹងមានការផ្តោតទៅលើការឌីស្សាញរូបរាង ការធ្វើទិផ្សារ ហើយនិងការលក់គ្រឿងបន្លាស់ផងដែរ។ គួរបញ្ជាក់ថា មុននេះ Huawei SAIC ត្រូវបានគេរាយការណ៌ថា មានការអភិវឌ្ឍទៅលើម៉ាកយីហោថ្មីមួយមានឈ្មោះថា Shangjie។ ដូច្នេះតាមរយៈនៃកិច្ចព្រមព្រៀងនេះ អាចនិយាយបានថា អាចជាការរមកដល់នៃក្រុមហ៊ុនថ្មីនេះក៏ថាបាន។
