ស្វែងរកពួកយើង:

Huawei នឹងក្លាយជាគូរប្រជែងដ៏ស្វិតស្វាញជាមួយ Samsung ទៅលើការនាំចេញស្មាតហ្វូនអេក្រង់បត់បាននៅត្រីមាសទី 2 នេះ

ដោយ

Koun Jab Luffy

09 មិថុនា 2024 10:23 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការនាំមុខទៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់បានកាលពីត្រីមាសទី 1 កន្លងទៅនេះ នៅពេលនេះ ក្រុមហ៊ុន Huawei ត្រូវបានគេព្យាករណ៌ថា នឹងក្លាយជាគូរប្រជែងដ៏ស្វិតស្វាញជាមួយ Samsung នៅត្រីមាសទី 2 ខាងមុខនេះថែមទៀតហើយបន្ទាប់ពីមានការចែកចាយនូវរបាយការណ៌អេក្រង់កាលពីពេលថ្មីៗនេះ។ យោងតាមការបញ្ជាក់ចេញពី DSCC បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានធ្វើការបញ្ជាទិញបន្ទះអេក្រង់ច្រើនជាងក្រុមហ៊ុន Huawei។
DSCC បានធ្វើការរំពឹងថា អេក្រង់ស្មាតហ្វូនអេក្រង់បត់បាននៅត្រីមាសទីពីរនេះមានកើនឡើងសម្រាប់ក្រុមហ៊ុនទាំងពីរទាំង Huawei និង Samsung។ គួរបញ្ជាក់ថា កាលពីត្រីមាសទី 1 ឆ្នាំ 2024 កន្លងទៅនេះ ការនាំចេញអេក្រង់បត់បាន គឺមានការកើនឡើងដល់ទៅ 46%។ សម្រាប់ត្រីមាសទីពីរនេះ គឺជឿជាក់ថា នឹងមានការកើនឡើងខ្លាំងជាងមុន។ សូមជំរាបថា ការនាំចេញអេក្រង់បត់បានសម្រាប់រយៈពេល 3 ខែដើមឆ្នាំនេះ គឺមានចំនួន 3.94 លានបន្ទះ។ ដូច្នេះបើផ្អែកលើរបាយការណ៌នេះ គឺរំពឹងថា ការនាំចេញអេក្រង់បត់បាននៅត្រីមាសទី 2 ខាងមុខនេះ អាចនឹងមានការកើនឡើង 9.25 លានគ្រឿង។
Article image
គួរបញ្ជាក់ថា កាលពីត្រីមាសទី 1 កន្លងទៅនេះ ការនាំចេញស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Huawei គឺបាននាំមុខគេបនៅលើទីផ្សារជាមួយនិងចំណែកដល់ទៅ 55% តាមរយៈនៃការដាក់លក់ស្មាតហ្វូនអេក្រង់បត់បាន Mate X5 និង Pocket 2។ ស្មាតហ្វូនអេក្រង់បត់ទាំងពីរនេះ បានគ្រប់គ្រង់ទីផ្សារប្រទេសចិនទាំងស្រុងជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យា 5G និងបន្ទះឈីប Kirin ជំនាន់ថ្មី រួមជាមួយនិងមុខងារប្រើប្រាស់មួយចំនួនទៀត។
Article image
ប៉ុន្តែសម្រាប់ត្រីមាសទី 2 ខែមុខនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងមានការប្រែប្រួល។ ក្រុមហ៊ុន Samsung Display បានធ្វើការងារទៅលើអេក្រង់របស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Series របស់ខ្លួនហើយ ដោយក្នុងមានការព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បាន Z Fold 6 អាចនឹងឡើងឈរលើកំពូលតារាងក្នុងត្រីមាសទី 2 ខាងមុខនេះផងដែរ។ ជាមួយគ្នានេះ ក៏មានការរំពឹងថា Samsung អាចនឹងគ្រប់គ្រងទីផ្សារស្មាតហ្វូនអេក្រង់បត់បានចំនួន 52% នៅត្រីមាសទី 2 ខាងមុខនេះ ខណៈដែល Huawei អាចនឹងឈរនៅលើលំដាប់ទីពីរជាមួយចំណែកទីផ្សារ27%។
Huawei នឹងក្លាយជាគូរប្រជែងដ៏ស្វិតស្វាញជាមួយ Samsung ទៅលើការនាំចេញស្មាតហ្វូនអេក្រង់បត់បាននៅត្រីមាសទី 2 នេះ