ស្វែងរកពួកយើង:

Huawei នឹងបង្ហាញជាផ្លូវការនូវរថយន្ត AITO M8 SUV នៅថ្ងៃទី 16 ខែមេសាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

11 មេសា 2025 10:02 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីពីសារជីវកម្ម HarmonyOS Smart Driving Unit ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei នៅថ្ងៃនេះ បានប្រកាសថា រថយន្តស៊េរីថ្មី Huawei AITO M8 SUV នឹងមានការដាក់សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 16 ខែមេសាខាងមុខនេះហើយ។ សូមជំរាបថា ក្រុមហ៊ុននេះ បានចាប់ផ្តើមទទួលនូវការកម្មង់ទុកមុន (pre-order) ទៅលើរថយន្តឆ្លាតវៃតាំងពីខែមុនមកម្លេះ។ រថយន្ត AITO M8 SUV នេះ នឹងបង្ហាញខ្លួននៅលើឆាកជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។
តាមការអោយដឹងពីប្រភពខាងលើនេះ បានអោយដឹងថា នៅថ្ងៃទី 16 ខែមេសាខាងមុខនេះ ក្រុមហ៊ុន Huawei នឹងមានរៀបចំនូវព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីមួយរបស់ខ្លួនហើយក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញនូវរថយន្តឆ្លាតវៃ  AITO M8 SUV ទៅកាន់អ្នកប្រើប្រាស់ជាច្រើនរបស់ខ្លួនផងដែរ។ ក្រុមហ៊ុននេះ អាចនឹងបញ្ចេញនូវរថយន្តឆ្លាតវៃ STELATO S9 នៅលើឆាកនេះផងដែរ។ អ្វីដែលខកចិត្តសម្រាប់អ្នកតាមដាននៅពេលនេះ គឺថា ក្រុមហ៊ុន Huawei មិនទាន់បញ្ជាក់ព័ត៌មានលម្អិតរបស់រថយន្ត SUV នេះនៅឡើយទេ ខណៈដែលរថយន្ត AITO M8 នេះនឹងបង្ហាញខ្លួនជាផ្លូវការទៅកាន់ទីផ្សារក្នុងពេលឆាប់ៗនេះ។
Article image
ប្រភពដដែលនេះបន្តថា រថយន្តឆ្លាតវៃនេះ ទទួលបាននូវការពេញនិយមខ្លាំងនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក។ រថយន្តនេះ ទទួលបាននូវការកម្មង់ច្រើនជាង 100,000 គ្រឿង នៅក្នុងពេលមួយខែប៉ុណ្ណោះ។  រថយន្តស៊េរីថ្មី AITO M8 SUV របស់ក្រុមហ៊ុន Huawei នឹងមានជម្រើស 5 កៅអី និង 6 កៅអី និងមានមានវិមាត្រ 5190x1999x1795mm និងគម្លាតកង់មុខក្រោយប្រវែង 3105mm។
Article image
រថយន្ត AITO M8 SUV នេះ មានការប្រើប្រាស់នូវថាមពលថ្មចំនួន 2 ជម្រើសគឺ 51.975kWh និង 36.019kWh ហើយនិងមានតម្លៃ 368,000 យ៉ន់។ នៅពេលនេះ រថយន្ត AITO M8 SUV នេះក៏នៅតែអាចធ្វើការកម្មង់ទុកមុន (pre-order) បាននៅលើវេបសាយផ្លូវការ AITO ផងដែរ។ ផ្អែកតាមការជូនដំណឹងនេះ អតិថិជនដែលបានបញ្ជាទិញមុនរថយន្តស៊េរីថ្មីនេះ នឹងបានឃើញរថយន្តរបស់ខ្លួននៅថ្ងៃទី 16 ខែមេសាខាងមុខនេះហើយ៕