
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Huawei ត្រូវបាមគេមើលឃើញថា មានផលិតផលជាច្រើន ស្ថិតនៅក្នុងការអភិវឌ្ឍ ហើយសម្រាប់ការការបែកធ្លាយនៅលើអនឡាញចុងក្រោយបំផុតនោះ គឺបានបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងប្រកាសចេញនូវស្មាតវ៉ច Watch Fit 3 នៅក្នុងព្រឹត្តិការណ៍សម្ពោធស្មាតហ្វូន Huawei P70 Series នាពេលដ៏ខ្លីខាងមុខនេះហើយ។ ក្រៅពីស្មាតហ្វូន Flagship នេះ ស្មាតវ៉ចនេះ ក៏នឹងទំនងជានឹងបង្ហាញខ្លួនក្នុងពេលខាងមុខនេះ។
តាមការបញ្ជាក់ចេញពី @FixedFocus បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានធ្វើការនៅលើស្មាតវ៉ច Huawei Band 9, ស្មាតវ៉ច Watch Fit 3 កាសស្តាប់ FreeClip earbuds និង neckband FreeLace Pro 2 ជាដើម។ ផលិតផលទាំងនេះ ត្រូវបានគេជឿជាក់ថា អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Huawei P70 Series ខាងមុខនេះ។ កាលពីពេលមុននេះ យើងបានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ មានគម្រោងក្នុងការប្រកាសចេញនូវកាសស្តាប់ FreeLace Pro headphones និង FreeClip ផងដែរ។ នៅពេលនេះ មានផលិតថ្មីស្មាតវ៉ច Huawei Watch Fit 3 អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Huawei P70 series ខាងមុខនេះផងដែរ។

សូមជំរាបថា ផលិតផលជាច្រើនខាងលើនេះ គឺបានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើនរួចមកហើយ ដែលក្នុងនោះ ក៏មាន Huawei Band 9 ផងដែរ។ ទាក់ទងនឹងការលើកឡើងនេះ ក្រុមហ៊ុន Huawei នៅមិនទាន់បបញ្ជាក់អំពីរឿងនេះនៅឡើយទេ។ នៅក្នុងឆ្នាំនេះ មានការបង្ហាញនូវផលិតផលជាច្រើនដែលមានដូចជាកាសស្តាប់ ស្មាតហ្វូនប្រណិត ទូរទស្សន៍ឆ្លាតវៃ ឧបករណ៍ Notebooks និងដំណោះស្រាយជាច្រើនទៀត។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏ត្រៀមបញ្ចេញនូវបច្ចេកវិទ្យា 5G-A កម្រិតខ្ពស់ថែមទៀតផង។ គួរបញ្ជាក់ថា ថ្មីៗនេះ មានការទម្លាយថា ក្រុមហ៊ុន Huawei បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Huawei P70 ាSeries ដែលអាចនឹងបង្ហាញខ្លួននៅក្នុងខែមេសានេះ៕
