ស្វែងរកពួកយើង:

Huawei នឹងបង្ហាញនូវរថយន្តថ្មី និងកុំព្យូទ័រថ្មីនៅថ្ងៃទី 11 ខែមេសា ខណៈដែល Huawei P70 នៅមិនទាន់ច្បាស់នោះទេ

ដោយ

Koun Jab Luffy

08 មេសា 2024 07:19 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងរបាយការណ៍ថ្មីមួយដែលដកស្រង់ចេញពី Blue Whale News  បាននិយាយថាយ ក្រុមហ៊ុន Huawei នឹងរៀបចំនូវព្រឹត្តិការណ៍សន្និសីទ HarmonyOS Spring Communication Conference មួយនៅថ្ងៃទី 11 ខែមេសាខាងមុខនេះ។ ក្រុមហ៊ុននេះ នឹងប្រកាសចេញនូវរថយន្តថ្មី និងផលិតផលកុំព្យូទ័រថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ព្រឹត្តិការណ៍នេះនឹងមានការបង្ហាញនូវរថយន្ត Luxeed S7 ដែលនេះ គឺជាផលិតផលរថយន្តដំបូងបំផុតនៃកិច្ចសហការនៃក្រុមហ៊ុន Huawei និង Chery។
រថយន្តថ្មីនេះ ក៏មានការផ្លាស់ប្តូរទៅលើផ្នែក configuration ជាមួយនឹងការរក្សាទុកនូវតម្លៃដដែលបើធៀបទៅនឹងម៉ូដែលបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំមុននេះ។ បើតាមការបញ្ជាក់នៅក្នុងឯកសារថ្មីមួយ ក៏មានការទម្លាយនូវជម្រើសរថយន្តអគ្គិសនី Sedan ចំនួន 2 ដែលមានការផ្លាស់ប្តូរទៅលើវិមាត្រ និងទម្ងន់ផងដែរ បើធៀបទៅនឹងម៉ូដែលដំបូង គឺមានភាពខុសគ្នា។ សម្រាប់ version ទាំងពីរនេះ គឺមានប្រភេទដែលមានអាគុយអគ្គិសនីទំហំ 150kW និងមួយទៀតមានទំហំ 215kW dual motor ដែលស្រដៀងគ្នាទៅនឹងរថយន្ត Luxeed S7 Max RS ផងដែរ។
Article image
បើមើលទៅលើផលិតផលកុំព្យូទ័រវិញ ក្រុមហ៊ុន Huawei នឹងបញ្ចេញនូវ version ថ្មីនៃកុំព្យូទ័រ MateBook X Pro។ កុំព្យូទ័រម៉ូឌែល 2024 នៃ Huawei MateBook X Pro laptop នេះ ក៏មានការអនុម័តនាពេលថ្មីនេះផងដែរ។ សូមជំរាបថា សម្រាប់ការបង្ហាញវត្តមានរបស់ម៉ូដែលមុន 2023 នោះ គឺមានការប្រកាសចេជាផ្លូវការនៅក្នុងខែឧសភា ដូច្នេះសម្រាប់ម៉ូដែល 2024 នោះ ក្រុមហ៊ុននេះ អាចនឹងបង្ហាញខ្លួនឆាប់ៗនេះជាក់ជាមិនខាន។
Article image
ក្រឡេកមកមើលស្មាតហ្វូន Huawei P70 ដែលជាម៉ូដែលប្រណិតវិញ គឺរឿងជាគួរចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ក្រុមហ៊ុននេះ។ បន្ទាប់ពីមានការជូនដំណឹងពីការដាក់លក់ស្មាតហ្វូន Huawei P70 នេះ នៅតាមហាង offline ជាច្រើនរបស់ក្រុមហ៊ុន Huawei នាពេលកន្លងមកនោះ នៅពេលបច្ចុប្បន្ននេះ ក៏បញ្ចប់នូវសកម្មភាពនៃការ pre-order ផងដែរ។ ជាមួយនិងព័ត៌មាននៃការសម្ពោធនៅថ្ងៃទី 11 ខែមេសានេះ នៅមិនទាន់មានការទម្លាយព័ត៌មានអំពីស្មាតហ្វូន Huawei P70 នោះទេ៕
Huawei នឹងបង្ហាញនូវរថយន្តថ្មី និងកុំព្យូទ័រថ្មីនៅថ្ងៃទី 11 ខែមេសា ខណៈដែល Huawei P70 នៅមិនទាន់ច្បាស់នោះទេ