ស្វែងរកពួកយើង:

Huawei នឹងមានការពង្រឹងបច្ចេកវិទ្យា Variable Aperture ទៅលើកាមេរ៉ា Huawei P70 Series

ដោយ

Koun Jab Luffy

19 កុម្ភៈ 2024 10:25 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ ស្មាតហ្វូនជំនាន់ថ្មី Huawei P70 series គឺបាននឹងកំពុងតែស្ថិតនៅលើបណ្តាញព័ត៌មានធំៗជាច្រើនហើយ ដោយក្រុមហ៊ុននេះ អាចនឹងបង្ហាញវត្តមាននៅលើខែមីនាខាងមុខនេះ។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូននេះ ក្រុមហ៊ុន Huawei បានប្រឹងប្រែងធ្វើការអភិវឌ្ឍយ៉ាងខ្លាំង តាមរយៈនៃពង្រឹងបន្ថែមទៅលើបច្ចេកវិទ្យា variable aperture ជំនាន់ថ្មីដែលឌីស្សាញសម្រាប់ស្មាតហ្វូនថ្នាក់ប្រណិត។ ដូច្នេះផ្អែកលើការជូនដំណឹងនេះ យើងនឹងមើលឃើញបច្ចេកវិទ្យាកាមេរ៉ាថ្មីនៅលើស្មាតហ្វូនជំនាន់ថ្មី Huawei P-Series។
យោងតាមការតម្លាយរបស់ tech analyst ដែលមានឈ្មោះថា @DirectorShiGuan បានបញ្ជាក់ថា Huawei ថ្មីនេះ បានប្រកាសចេញនូវបច្ចេញវិទ្យាថ្មីមួយទៀតទាក់ទងជាមួយ variable aperture technology ដែលប្រើប្រាស់ឈ្មោះថ្មីមួយទៀត ហើយបច្ចេកវិទ្យាថ្មីនេះ ទំនងប្រហែលជាប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Huawei P70 series។ បច្ចេកវិទ្យាថ្មីនេះ ក៏មានការបង្ហាញនៅលើប៉ាតង់ថ្មី ជាមួយនិងការអាប់ដែតថែមទៀតផង។
Article image
ជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ នឹងមានការប្រើប្រាស់នូវមុខងារថ្មីស្វ័យប្រវត្តិសម្រាប់ជំនួយដល់ការថតរូប real time។ មុខងារថ្មីនេះ នឹងមានគាំទ្រដោយទំហំទម្រង់ aperture មានចំនួន 10 ខុសៗគ្នា ដោយតម្រូវតាមការចង់បានរបស់អ្នកប្រើប្រាស់។ បន្ថែមពី variable aperture ក៏នឹងផ្តល់នូវការត្រួតពិនិត្យ និងរៀបចំទៅលើផ្នែកនៃឡែន សម្រាប់ជួយពន្លឺ និង មុខងារ depth ហើយនិងកាមេរ៉ា camera angles ជាដើម។ ដូច្នេះ ជាមួយនិងការអភិវឌ្ឍថ្មីនេះ អ្នកប្រើប្រាស់អាចនឹងផលិតនូវរូបភាពបានកាន់តែច្បាស់ និងអាចធ្វើការចាប់រូបភាពបានល្អ បើទោះបីជាទីតាំងមានពន្លឺមិនគ្រប់គ្រាន់ក៏ដោយ។
Huawei នឹងមានការពង្រឹងបច្ចេកវិទ្យា Variable Aperture ទៅលើកាមេរ៉ា Huawei P70 Series