
យោងតាមការបែកធ្លាយថ្មីមួយចេញពីប្រទេសចិន បានបញ្ជាក់ថា ក្រុមហ៊ុន Huawei អាចនឹងត្រៀមបញ្ចេញនូវស្មាតហ្វូនបត់បានថ្មីមួយទៀតរបស់ខ្លួនឆាប់ៗនេះ។ ផ្អែកតាមអ្នកទម្លាយ Digital Chat Station ដែលបានបង្ហោះនៅលើ Weibo បាននិយាយថា ក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុន Top-5 របស់ចិន បានចាប់ផ្តើមធ្វើតេស្តទៅលើស្មាតហ្វូនដែលមានអេក្រង់បានធំផងដែរ។
តាមការបែកធ្លាយនេះ បានបង្ហើបថា ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់ទំហំ 7.6 អ៊ីង និងអេក្រង់ 5.5 អ៊ីង ជាមួយនឹងកម្រិត Aspect Ratio 14:10។ ស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីបកម្រិតខ្ពស់ រួមជាមួយនឹងកាមេរ៉ា periscope telephoto និងថាមពលថ្មក្រោម 6000mAh។
ខណៈពេលដែលអ្នកទម្លាយ Digital Chat Station មិនទាន់បញ្ជាក់អំពីឈ្មោះរបស់ក្រុមហ៊ុនផលិតស្មាតហ្វូននេះគេដឹងថា ស្មាតហ្វូននេះនឹងចេញពីក្រុមហ៊ុន Huawei ។ អ្នកទម្លាយនេះក៏ច្រានចោលទៅលើពាក្យចចាមអារ៉ាមថា នោះគឺជាស្មាតហ្វូន Oppo Find N6 ។ Digital Chat Station បានអះអាងថា ស្មាតហ្វូននេះ អាចជាប្រភេទ Horizontally Wide Foldable។
បើមើលទៅលើស្មាតហ្វូន Pura X គឺជាស្មាតហ្វូនអេក្រង់បត់ Wide Foldable ដំបូងបំផុតរបស់ក្រុមហ៊ុន Huawei ហើយក៏ដំបូងនៅក្នុងឧស្សាហកម្មនេះ។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់គោលមានទំហំ 6.3 អ៊ីង OLED Display ជាមួយនឹងកម្រិតភាពច្បាស់ 2120×1320 resolution និងនៅលើខ្នាត 16:10 Aspect Ratio ជាមួយនឹងអេក្រង់ខាងក្រៅទំហំ 3.5-អ៊ីង Square cover ជាមួយនឹងកម្រិតភាពច្បាស់ 980×980 resolution ។
ប្រសិនបើស្មាតហ្វូនថ្មីនេះគឺ ជាស្មាតហ្វូន Foldable ជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei មែននោះ អាចនិយាយបានថា នេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុននេះ នៅក្នុងការប្រជែងទៅនឹងស្មាតហ្វូនអេក្រង់បត់ iPhone របស់ក្រុមហ៊ុន Apple ដែលមានកម្រិត Aspect ratio ស្រដៀងគ្នានេះដែរ។

ស្មាតហ្វូន iPhone Fold ថ្មីនេះ នឹងមានអេក្រង់ទំហំ 7.7-អ៊ីង គាំទ្រការបង្ហាញចេញជាមួយនឹងខ្នាត 14.1:10 Aspect Ratio។ ការប្រើប្រាស់នូវ Wide-Screen ថ្មីនេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យជាពិសេសនៅក្នុងការអាន ការទស្សនាវីដេអូ ការមើលអ៊ីនធឺណិត និងការលេងហ្គេមបានយ៉ាងល្អបំផុត៕
