
នៅពេលនេះ ក្រុមហ៊ុន Huawei និង Apple បាននឹងកំពុងតែមានការប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន។ សម្រាប់ការប្រកួតប្រជែងទៅលើប្រាក់ចំណូលនៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនធំៗទាំងពីរ គឺកំពុងតែមានភាពពុះកញ្ជ្រោលខ្លាំងមែនទែន។ នៅក្នុងប្រទេសចិនមួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Huawei បានបង្កើតនូវបញ្ហាជាច្រើនសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនសហរដ្ឋអាមេរិកមួយនេះ។ ក្រុមហ៊ុន Apple នៅតែបន្តក្នុងការបាត់បង់ទៅលើចំនែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិន។
នាពេលថ្មីៗនេះ យោងតាមព័ត៌មានធំៗជាច្រើន បានបញ្ជាក់ថា ការលក់ទៅលើស្មាតហ្វូន iPhone គឺបន្តមានការធ្លាក់ចុះនៅក្នុងប្រទេសចិន ខណៈពេលដែលស្មាតហ្វូន Huawei ត្រូវគេមើលឃើញថា មានការកើនឡើងខ្ពស់លើសការរំពឹងទុក។ មកដល់ពេលនេះ បើទោះបីជាមានការចុះតម្លៃយ៉ាងច្រើន ហើយថែមទាំងមានការបន្ថែមកាដូជាច្រើននោះ ក្រុមហ៊ុនសហរដ្ឋអាមេរិកនេះនៅមិនទាន់អាចយកឈ្នះទៅលើទឹកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិននេះនៅឡើយទេ។

អ្វីដែលគួរអោយកត់សម្គាល់នោះ នេះគឺជាលើកទី 1 ដែលក្រុមហ៊ុន Apple ធ្វើការបញ្ចុះនូវតម្លៃដែលមិនគួរអោយជឿនោះទេទៅលើស្មាតហ្វូន Flagship ជាច្រើនរបស់ខ្លួន ដូចជា iPhone 15 Series។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏កំពុងតែបង្ហាញអំពីភាពពេញនិយមរបស់ខ្លួន និងកំនើនយ៉ាងខ្លាំងក្លានៅក្នុងទីផ្សារស្មាតហ្វូននេះ។ បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូន Mate 60 series ជាមួយនឹង Kirin 5G នេះ ក្រុមហ៊ុននេះ នៅតែបន្តក្នុងការបង្កើននូវសន្ទុះនៃស្មាតហ្វូននេះនៅក្នុងប្រទេសចិន។

ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត មុខងារកម្រិតខ្ពស់ជាច្រើន និងការប្រើប្រាស់នូវបន្ទះឈីប Kirin នេះ ស្មាតហ្វូន Mate 60 Series នេះ ក៏មានការកើនឡើងទៅលើការលក់យ៉ាងខ្លាំងបន្ទាប់ពីការបង្ហាញខ្លួន។ សូមជំរាបថា ពេលនេះ បើទោះបីជាស្មាតហ្វូននេះមានការបញ្ហាទៅលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនក៏ដោយនោះ ស្មាតហ្វូននេះ នៅតែបង្កនូវបញ្ហាជាច្រើនសម្រាប់ក្រុមហ៊ុន Apple នៅក្នុងទីផ្សាររបស់ចិន៕
