
យោងតាមការចេញផ្សាយនៅថ្ងៃនេះ បានបង្ហញថា Huawei Watch GT 6 series ដែលជាស្មាតវ៉វមានពណ៌ស្រស់ស្អាតអស្ចារ្យ ត្រូវបានក្រុមហ៊ុនបញ្ចេញនូវខ្សែនាឡិកា Dual-Tones សម្រាប់ស្មាតវ៉ចនេះថែមទៀតហើយ។ ផ្អែលតាមរូបភាពដែលបង្ហាញនៅលើគេហទំព័ររបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសអាល្លឺម៉ង់ គឺមានការបង្ហាញនូវ “Style Set Offers” ថ្មីរបស់ស្មាតវ៉ច Watch GT 6 series នេះ។
តាមរយៈរូបភាពនេះ អតិថិជនជាច្រើន នឹងបានឃើញនូវខ្សែនាឡិកា “dual-tone” ថ្មីចំនួន 3 នៅលើស្មាតវ៉ច Huawei Watch GT 6 series។ នៅលើវេបសាយខាងលើនេះ ក៏ថែមទាំងមានការបង្ហាញនូវខ្សែនាឡិកាចំនួន 2 ប៉ុណ្នោះគឺ Black composite strap + Brown Nylon Strap និង Black composite strap + Grey Nylon Strap ផងដែរ។ ភាពស្រស់ស្អាតនៃខ្សែនាឡិកានេះ គឺនៅផ្នែកកណ្តាលនៃខ្សែនាឡិកានេះគឺមានការប្រើប្រាស់នូវពណ៌តែមួយគត់ និងអមជាមួយនឹងពណ៌ផ្សេងទៀត។

បច្ចុប្បន្ននេះ សម្រាប់ខ្សែនាឡិកាថ្មីទាំងនេះ គឺលក់ផ្តាច់មុខទៅលើស្មាតវ៉ច Watch GT 6 series ហើយវាមានតែនៅក្នុងប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ។ ក្រុមហ៊ុន Huawei អាចនឹងបន្ថែមនូវពណ៌ថ្មីៗជាច្រើនទៀតបន្ថែមទៅលើស្មាតវ៉ចនេះ។ ស្មាតវ៉ច Huawei Watch GT 6 series នេះ មាន 2 ម៉ូដែលគឺ Standard និង Pro។ ស្មាតវ៉ចប្រភេទ Standard មាន 2 ទំហំគឺ 41mm និង 46mm ខណៈពេលដែល Watch GT 6 Pro មានតែទំហំ 46mm ហើយវានឹងមាន 3 ពណ៌សម្រាប់ជ្រើសរើស៕
