ស្វែងរកពួកយើង:

Huawei បញ្ចេញរូបភាពរថយន្ត Maextro S800 ដែលជាគូប្រជែងរបស់ Rolls-Royce នៅក្នុងប្រទេសចិន

ដោយ

Koun Jab Luffy

21 មករា 2025 08:05 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានបង្ហាញចេញនូវរូបភាពផ្លូវការណ៌របស់រថយន្តអគ្គិសនីប្រណិតម៉ូដែល Maextro S800 របស់ខ្លួនហើយ។ រថយន្តនេះត្រូវបានគេចាត់ទុកថា គឺជាម៉ូដែល EV Sedan ដែលមានតួខ្លួនវែងជាងគេនៅក្នុងប្រទេសចិន ហើយក៏ជារថយន្តដែលមានទំហំធំជាងគេនៅលើពិភពលោកផងដែរ នៅក្នុងចំណោមប្រភេទ Sedan។
សូមជំរាបថា Maextro គឺជាម៉ូដែលប្រណិតមួយដែលមានការចាប់ដៃគ្នារវាងក្រុមហ៊ុន Huawei និង JAC។ ហើយម៉ូដែល S800 នេះ គឺជារថយន្តដំបូងគេបំផុតរបស់ក្រុមហ៊ុននេះ។ រថយន្តនេះមានកម្លាំងដល់ទៅ 1,006 សេះ និងមានការឌីស្សាញរូបរាងប្រជែងជាមួយនិងរថយន្ត Mercedes-Benz Maybach និង Nio ET9 នៅលើទីផ្សារប្រទេសចិន។ ប្រៀបធៀបជាមួយនិងរថយន្ត ET9 មានប្រវែង 5,325mm ខណៈដែល Maybach S-class មានប្រវែង 5,469mm។
Article image
រថយន្តអគ្គិសនី Maextro S800 ត្រូវបានក្រុមហ៊ុនប្រកាសដាក់អោយមានការ Blind Pre-Orders កាលពីខែវិច្ឆិកាកាលពីឆ្នាំមុននេះ ប៉ុន្តែមិនមានការបញ្ជាក់ពីតម្លៃនៅឡើយទេ ដោយតម្រូវអោយអតិថិជនធ្វើការកកល់ទុកមុននូវទឹកប្រាក់ចំនួន 20,000 យ៉ន់។ រថយន្តនេះត្រូវបានគេព្យាករណ៌ថា នឹងមានតម្លៃចន្លោះពី 1 លានយ៉ន់ទៅ 1.5 លានយ៉ន់ ដែលប្រហែលជា 136 ពាន់ដុល្លារទៅ 205 ពាន់ដុល្លារ។ យោងតាមការបញ្ជាក់កន្លងមក បានអោយដឹងថា រោងចក្ររបស់ Maextro គឺបានបញ្ចប់ការសាងសង់នៅទីក្រុង Hefei កាលពីថ្ងៃទី 16 ខែធ្នូរ ដែលទីតាំងនេះ គឺស្ថិតនៅការិយាល័យកណ្តាលរបស់ JAC។
Article image
គួរបញ្ជាក់ថា កាលពីថ្ងៃទី 9 ខែធ្នូឆ្នាំមុននេះ មានរបាយការណ៌ថ្មីមួយបាននិយាយថា ក្រុមហ៊ុន Maextro បានចុះបញ្ជីសម្រាប់ការដាក់លក់រថយន្ត S800 នេះនៅលើទីផ្សារប្រទេសចិនរួចហើយ។ រថយន្ត S800 នឹងមាពីរប្រភេទរួមមានដូចជា BEV (battery electric vehicle) និង EREV (extended-range electric vehicle)។
Article image
ទាក់ទងជាមួយនិងរថយន្តថ្មីនេះ ក្រុមហ៊ុន Huawei កាលពីថ្ងៃទី 15 ខែមករាកន្លងទៅនេះ ក៏មានការបញ្ចេញនូវវីដេអូស្តីពីការប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់រថយន្តអគ្គិសនី S800 ដែលមានសមត្ថភាពអាចស្វែងរកន្លែងសាកថ្ម និងកន្លែងចតបាន និងមានការាសាកបញ្ចូលថាមពលដោយ robotic arm automatically ផងដែរ។ Maextro គឺជាម៉ាកយីហោទី 4 របស់ Huawei ដែលស្ថិតនៅក្រោមក្រុមហ៊ុន HIMA (Harmony Intelligent Mobility Alliance)។
Article image
Huawei បញ្ចេញរូបភាពរថយន្ត Maextro S800 ដែលជាគូប្រជែងរបស់ Rolls-Royce នៅក្នុងប្រទេសចិន