ស្វែងរកពួកយើង:

Huawei បញ្ចេញរូបភាពឡានអគ្គិសនីថ្មីរបស់ខ្លួនមើលទៅឌីស្សាញរាងដូច Porsche Taycan អញ្ចឹង!

ដោយ

Koun Jab Luffy

14 មករា 2026 11:38 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ Shangjie ដែលជាម៉ាកឡានអគ្គីសនីថ្មីមួយរបស់ប្រទេសចិន ដែលមានការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Huawei និង SAIC Motor បានចែករំលែកនូវភាពថ្មីរបស់ឡានអគ្គិសនី Z7 របស់ខ្លួន ដែលបញ្ជាក់ពីការឌីស្សាញខាងក្រៅបានយ៉ាងច្បាស់។ ទៅលើរូបភាពថ្មីជាច្រើនសន្លឹកនេះ កឺមានការបង្ហាញថា ឡានថ្មីនេះ គឺជាប្រភេទឡានស្ព័រដែលមើលទៅដូចជាគ្នាជាមួយនិងឡាន Porsche Taycan របស់អាល្លឺម៉ង់អញ្ចឹង។
រូបភាពថ្មីៗទាំងនេះ ត្រូវបានគេមើលឃើញថា បានបង្ហោះដោយក្រុមហ៊ុន Shangjie នៅលើបណ្តាញ Weibo កាលពីថ្ងៃអង្គារកន្លងទៅ។ ឡាន Z7 នេះ គឺជាប្រភេទឡាន coupe ដែលមានការឌីហ្សាញផ្នែកខាងមុខដូចគ្នាជាមួយនិងម៉ូដែលមុន H5 SUV អញ្ចឹងដែរ។ Z7 គឺមានការបំពាក់នូវសិនស័រ lidar នៅលើដំបូលផ្នែលខាងមុខ ខណៈដែលភ្លើងខាងក្រោយ គឺមានការឌីស្សាញស្រដៀងគ្នាដូចជាឡានប្រណិតរបស់ Huawei HIMA ដែលមានលក់នៅលើទីផ្សារកន្លងមកអញ្ចឹង។
Article image
Article image
ជាមួយនិងការបញ្ចេញនូវរូបភាពជាលើកដំបូងរបស់ Shangjie ទៅលើ Z7 កាលពីថ្ងៃទី 7 ខែមករានេះ គឺបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុនឡានអគ្គិសនី Xiaomi ប្រកាសលក់មុនទៅលើម៉ូដែលថ្មីរបស់ SU7។ ក្រុមហ៊ុន Shangjie បានបញ្ជាក់ថា សម្រាប់វត្តមានឡានអគ្គិសនី Z7 ថ្មីនេះ នឹងមានការប្រជែងជាមួយនិងឡានស៊េរីថ្មី Xiaomi SU7 ហើយក៏ជាពេលមួយដែលក្រុមហ៊ុន Huawei និង Xiaomi ប្រកួតប្រជែងគ្នាជាលើកដំបូងនៅលើអាជីវកម្មឡានអគ្គិសនីផងដែរ។
Article image