ស្វែងរកពួកយើង:

Huawei បានបញ្ជាក់ថា Mate 80 RS មានសមត្ថភាពខ្ពស់ជាង Mate 70 RS ដល់ទៅ 45%

ដោយ

Koun Jab Luffy

29 វិច្ឆិកា 2025 12:26 ថ្ងៃត្រង់

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 RS Ultimate Design ត្រូវបានគេទម្លាយថា នឹងមានការបង្កើនសមត្ថភាពកាន់តែខ្លាំងក្លាធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានការពង្រឹងទៅលើប្រសិទ្ធិភាពនៃប្រតិបត្តិការដល់ទៅ 45%  ប្រៀបធៀបទៅនឹងស្មាតហ្វូនម៉ូដែលមុន Mate 70 RS។ តាមការបញ្ជាក់ពីក្រុមហ៊ុន Huawei ថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 RS Ultimate Design នេះ គឺមានការប្រើប្រាស់នូវ Hardware + Software ដ៏ត្រឹមត្រូវ ដែលបានធ្វើអោយស្មាតហ្វូនថ្មីនេះ មានការកើនឡើង 45% ជាងស្មាតហ្វូនជំនាន់មុននេះ។
ជាមួយនឹងការបំពាក់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 6.0 និងបន្ទះឈីប Kirin 9030 Pro គឺបានធ្វើអោយស្មាតហ្វូន Huawei Mate 80 RS នេះ ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត។ សម្រាប់បន្ទះឈីប Kirin និងកម្មវិធី Software ថ្មីនេះ អាចបង្កើនប្រសិទ្ធិភាពនៃស្មាតហ្វូន Mate 80 RS នេះកាន់តែខ្លាំងក្លាបំផុត។ ស្មាតហ្វូន Mate 80 RS Ultimate Design នេះ គឺមានរ៉េមទំហំដល់ទៅ 20GB ដែលខុសប្លែកពីស្មាតហ្វូន Huawei Mate 80 មានរ៉េមទំហំត្រឹមតែ 16GB ប៉ុណ្ណោះ។
Article image
ជាមួយនិងការប្រើប្រាស់នូវរ៉េមទំហំ 20GB នេះ អាចពង្រឹងទៅលើប្រសិទ្ធិភាពនៃប្រតិបត្តិការរបស់ស្មាតហ្វូនថ្មីនេះ បានកាន់តែប្រសើរបំផុត។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងផ្តល់នូវសមត្ថភាពខ្លាំងក្លាទៅលើការងារ Multitasking កាន់តែប្រសើរបំផុត ហើយជាពិសេសនោះ គឺការប្រើប្រាស់ទៅលើការងារ Video Editing និង 3D Model Rendering តែម្តង។ សម្រាប់ការប្រើប្រាស់នូវរ៉េមធំនេះ នឹងធ្វើអោយស្មាតហ្វូន Mate 80 RS Ultimate Design នេះដំណើរការលឿនជាងមុន និងខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់៕