
ជាមួយនិងវត្តមានរបស់ស្មាតហ្វូន Huawei Mate 70 Series នៅពេលនេះ បានក្លាយទៅជាសក្ខីភាពថ្មីនៃការប្រឹងប្រែងរបស់ក្រុមហ៊ុននេះនៅក្នុងការពង្រីកសមត្ថភាពនៅលើឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន។ បើទោះបីជារងនូវទណ្ឌកម្មជាច្រើនពីសហរដ្ឋ អាមេរិកអស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយ ក៏ក្រុមហ៊ុន OEM មួយនេះ នៅតែបានបោះជំហានថ្មីបន្តទៀតនៅក្នុងការ upgrade ទៅលើបច្ចេកវិទ្យាបន្ទះឈីបរបស់ខ្លួនដដែល។ ស្មាតហ្វូនជំនាន់ថ្មី Mate 70 Series នេះ នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប 5nm ផងដែរ។
យោងតាមអ្នកទម្លាយជាច្រើន បាននិយាយថា ក្រុមហ៊ុននេះ អាចនឹងបង្កើតនូវបច្ចេកវិទ្យាឈីបកម្រិតខ្ពស់បន្ថែមទៀតនាពេលខាងមុខ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ អាចនឹងបញ្ចេញនូវស្មាតហ្វូន Mate ថ្មីជាមួយនឹងបន្ទះឈីប 6nm Kirin Processor ផងដែរ។ ថ្មីៗនេះ អ្នកទម្លាយ TechInsights បានបានបញ្ជាក់ថា ស្មាតហ្វូន Mate 70 Series នឹងដំណើរការនូវបន្ទះឈីប 7nm Kirin 9020 ។

បើទោះបីជានេះ គឺជាបន្ទះឈីបថ្មីក៏ដោយ ប៉ុន្តែឈីបនៅតែប្រើប្រាស់នូវបច្ចេកវិទ្យា 7nm (N+2) ដដែល។ Kirin 9020 នេះ គឺជាមានភាពល្អប្រសើរជាងបន្ទះឈីបជំនាន់មុន ដោយក្រុមហ៊ុននេះ មានការពង្រឹងទៅលើ Power Efficient ដល់ទៅ 20% និង Performance ដល់ទៅ 40% ប្រៀបធៀបជាមួយនឹងបន្ទះឈីប Kirin 9010។ ឈីបនេះ ក៏មានសមត្ថភាពខ្ពស់ ផ្តល់នូវល្បឿនលឿនក្នុងការលេងហ្គេម និងមុខងារថ្មីៗជាច្រើនបានរលូនផងដែរ។
បើតាមការបញ្ជាក់ចេញពីប្រភពខាងលើនេះ បានបន្តថា បន្ទះឈីបនេះ មានការប្រើប្រាស់នូវ 3GPP R18 5G-A SoC ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ។ ឈីបនេះ អាចស្ថិតនៅក្នុងចន្លោះនៃបច្ចេកវិទ្យា 5G និង 6G Network Technology។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការពង្រឹងទៅលើ Satellite នៅក្នុងប្រព័ន្ធ 5G Systems ផងដែរ។ សម្រាប់រចនាសម្ព័ន្ធ CPU
Kirin 9020: 2x2.5GHz + 6x2.15GHz + 4x1.6GHz
Kirin 9010: 2x2.23GHz + 6x2.18GHz + 4x1.55GHz

បន្ទះឈីប Kirin 9020 នៅលើស្មាតហ្វូន Huawei Mate 70 Series នេះ គឺបានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សិចិនមួយនេះ បានបោះជំហានទៅមុខបន្តទៀតនៅក្នុងឧស្សាហកម្មបន្ទះឈីប ទោះបីជាក្រុមហ៊ុននេះ រងនូវទណ្ឌកម្មជាច្រើនពីសហរដ្ឋអាមេរិក និងមានបញ្ហាប្រឈមជាច្រើនទៀតនៅក្នុងបច្ចេកវិទ្យាផងដែរ៕
