
នៅថ្ងៃនេះ Huawei ប្រកាសចេញនូវពណ៌ផ្លូវការណ៌សម្រាប់ Nova 13 Series។ សូមជំរាបថា នៅមុននេះ ក្រុមហ៊ុននេះមានការប្រកាសចេញរួចមកហើយនៅពណ៌របស់ស្មាតហ្វូននេះនៅក្នុងកំឡុងពេលនៃការប្រកាស Pre-Order ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា មានប៉ុន្មានពណ៌នៅឡើយទេ។ នៅថ្ងៃនេះដើម្បីបង្ហាញកាន់តែច្បាស់ ក្រុមហ៊ុននេះ បានបញ្ចេញនូវពណ៌ផ្លូវការណ៌របស់ស្មាតហ្វូនជំនាន់ថ្មីនេះហើយ។
ស្មាតហ្វូនជំនាន់ថ្មី Nova 13 Series នេះ គឺមានជម្រើស 4 ពណ៌ ហើយនិងមានការឌីស្សាញជាមួយនិងស្ទីលទាក់ភ្នែកខ្លាំងមែនទែន។ សម្រាប់ម៉ូដែលស្តង់ដារ គឺមានការឌីស្សាញដូចគ្នាជាមួយនិងជំនាន់មុនអញ្ចឹង។ ប៉ុន្តែសម្រាប់ម៉ូដែល Pro គឺមានការឌីស្សាញខុសពីម៉ូដែលមុន នឹងមានការអាប់ដែតខ្លាំងនៅផ្នែកខាងក្រោយ។ បើតាមរូបភាពថ្មីនេះ គឺមានពណ៌ថ្មីចំនួន 2 បន្ថែមទៀត គឺពណ៌បៃតង និងពណ៌ស្វាយ។ សម្រាប់ពណ៌ខ្មៅ និងពណ៌ស គឺមានការឌីស្សាញបែប Fashion និង Minimalistic Design។

ជាមួយនិងការបញ្ចេញនូវជម្រើសពណ៌ថ្មីនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ក្រុមហ៊ុន Huawei បានសសេរថា “ពន្លឺ និងស្រម៉ោល”។ #HUAWEInova13#Pro នឹងបង្ហាញវត្តមានជាមួយពណ៌ Loden Green, Feather Sand Purple, Feather Sand White និង Starry Black ដែលជម្រើសពណ៌ទាំងនេះ គឺមានការឌីស្សាញទាក់ទាញខ្លាំងមែនទែន។

#nova13isparticularlystylish#.” ចំពោះម៉ូដែលស្តង់ដារនេះ ត្រូវបានក្រុមហ៊ុននេះរក្សាដូចជំនាន់មុន Nova 12 អញ្ចឹងដែរ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ា ហើយនិងមានស៊ុមជុំវិញដូចមុនអញ្ចឹង។ ប៉ុន្តែសម្រាប់ម៉ូដែល Pro គឺមានការឌីស្សាញរូបរាងថ្មី ដែលមានការតម្លើងនូវម៉ូឌុលកាមេរ៉ាធំជាងមុន និងមានកម្រ៉ាស់ស្តើងជាងមុន ហើយនិងមានការរៀបចំសិនស័រមានរាងបួនជ្រុង។
