ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei ប្រកាសចេញ Enjoy 10 Plus ជាមួយនឹងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយទំហំ 48MP ពីរគ្រាប់ និង 2MP មួយគ្រាប់

ដោយ

Koun Jab Luffy

06 កញ្ញា 2019 10:44 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលមានការ upgrade កាន់តែល្អជាងមុនបើធៀបជាមួយនឹងស្មាតហ្វូន Huawei Enjoy 9 Plus ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូននេះ គឺមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Y9 Prime (2019)ដែលប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាកាលពីខែមុននេះ។
ស្មាតហ្វូនស៊េរីថ្មី Huawei Enjoy 10 Plus នេះ មានអេក្រង់ទំហំ 6.59″ FHD+ notch-less display ជាមួយនឹងកាមេរ៉ាផុសឡើង 16MP selfie។ ស្មាតហ្វូន Y9 Prime (2019) គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលមានកាមេរ៉ាផុសឡើងដំបូងបំផុត។ បើទោះបីជាស្មាតហ្វូននេះមានអេក្រង់ស្ទើរតែពេញគែមក៏ដោយនោះ វាមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះទេ។ ស្មាតហ្វូន Enjoy 10 Plus នេះគឺប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ។
Article image
សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺមាន 3 គ្រាប់ដែលមានកាមេរ៉ាគោលដែលមានទំហំ 48MP+8MP ultra-wide +2MP depth modules ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Kirin 710F ជាមួយនឹងរ៉េមទំហំ 4GB និង 6GB  ហើយនិង 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ថែមទៀត។ ស្មាតហ្វូននេះ ក៏ទ្រទ្រង់នូវ microSD Cards ផងដែរ។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie និង EMUI 9.1 ផងដែរ។ វាមានថាមពលថ្មដែលមានទំហំ 4,000mAh ថែមទៀត។ ស្មាតហ្វូន Enjoy 10 Plus មានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ខៀវ ពណ៌ក្រហម និងពណ៌បៃតង។
Article image
ស្មាតហ្វូននឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី 14 ខែកញ្ញាខាងមុខនេះ។ សម្រាប់រ៉េមទំហំ 4GB គឺមានតម្លៃ CNY1,499 ($210/€190) ខណៈពេលដែលរ៉េមទំហំ 6GB គឺមានតម្លៃ CNY1,799 ($250/€230)។ សម្រាប់ម៉ូឌែល High-End ដែលមានរ៉េមទំហំ 8GB គឺមានតម្លៃ CNY2,099 ($295/€265) ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Huawei ប្រកាសចេញ Enjoy 10 Plus ជាមួយនឹងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយទំហំ 48MP ពីរគ្រាប់ និង 2MP មួយគ្រាប់