ស្វែងរកពួកយើង:

Huawei ផ្តើមដាក់លក់ជាលើកដំបូងទៅលើ Pura 80 Pro/Pro+ នៅក្នុងប្រទេសចិន

ដោយ

Koun Jab Luffy

16 មិថុនា 2025 09:17 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសចាប់ផ្តើមលក់ជាផ្លូវការណ៌ជាលើកដំបូងទៅលើស្មាតហ្វូនជំនាន់ថ្មី Pura 80 Pro និង Pro+ ដែលបំពាក់នូវមុខងាថ្មីៗ និងកម្មវិធី software ប្លែកៗ រួមនិងការឌីស្សាញប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់ខ្លួននៅលើទីផ្សារប្រទេសចិនហើយ ដោយស្មាតហ្វូន Flagship ទាំងពីរនេះ គឺមានលក់នៅលើ VMall store។ សូមជំរាបថា ស្មាតហ្វូន Pura 80 series នេះ ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងមែនទែននៅមុនការប្រកាសជាផ្លូវការ។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបំពាក់នូវបច្ចេកវិទ្យានៃការថតរូបភាពដ៏អស្ចារ្យជាច្រើន និងការឌីស្សាញប្រកបដោយភាពច្នៃប្រឌិតល្អបំផុត។ ក្រោយពេលប្រកាសជាផ្លូវការនេះ ក្រុមហ៊ុននេះ បានចាប់ផ្តើមលក់ស្មាតហ្វូន Huawei Pura 80 Pro និង Pro+ ជាលើកដំបូងហើយ។ តាមរយៈនៃការដាក់លក់នេះ សម្រាប់ស្មាតហ្វូន Ultra និង Standard គឺនឹងលក់នៅចុងខែនេះ ឬដើមខែកក្កដាខាងមុខនេះ។
Article image
Article image
ស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 Pro នេះមាន 3 ទំហំជាមួយនឹងពណ៌ Gold Glaze, Glaze White និង  Glaze Black ។ ស្មាតហ្វូន Pro+ នេះមាន 2 versions ហើយវាមានពណ៌  Glaze Red, Green, White និង Glaze Black។ ស្មាតហ្វូន Pura 80 Pro ទំហំ 12GB+256GB មានតម្លៃ 6499 យ៉ន់ និងទំហំ 12GB+512GB មានតម្លៃ 6999 យ៉ន់ ខណៈដែលទំហំ 12GB+1TB មានតម្លៃ 7999 យ៉ន់។ ចំពោះស្មាតហ្វូន Pura 80 Pro+ ទំហំ 1GB+512GB គឺមានតម្លៃ 7999 យ៉ន់ និងទំហំ 16GB+1TB មានតម្លៃ 8999 យ៉ន់។
គួរបបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 Pro និង  Pro+ គឺមានលក្ខណៈសម្បត្តិដូចគ្នា ហើយស្មាតហ្វូនទាំងពីរនេះមានវិមាត្រ 163x76.1x8.3mm និងមានទម្ងន់ 219g។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.8-អ៊ីង OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ HD+ resolution ល្បឿន 120Hz refresh rate ហើយនិងមានពន្លឺខ្ពស់ដល់ទៅ 3000nits ទៀតផង។ ស្មាតហ្វូនម៉ូដែល Pro+ នេះ មានទ្រទ្រង់នូវកញ្ចក់ Basalt tempered Kunlun Glass ជំនាន់ទី 2 ដែលធន់ជាងមុន 25 ដងទៅលើការធ្លាក់ និងធន់ទៅនឹងស្នាមឆ្កូតដល់ទៅ 16 ដង។ ស្មាតហ្វូនទាំងពីរនេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 5.1 ហើយក៏មានប្រើប្រាស់នូវ  “Dancing Master” theme ផងដែរ។
Article image
ស្មាតហ្វូន Huawei Pura 80 Pro/Pro+ មានកាមេរ៉ាទំហំ 50MP សិនស័រ 1-អ៊ីង និងគ្រាប់ទីពីរមានទំហំ 48MP super-focus macro telephoto ខណៈដែលទីបីមានទំហំ 40MP ultra-wide-angle។ ក្នុងនោះក៏មានគ្រាប់ទី 4 ទំហំ 1.5MP multi-spectral shooter។ ប្រព័ន្ធកាមេរ៉ានេះ មានការទ្រទ្រង់នូវ 4x optical និង 100x digital zoom។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 13MP selfie lens ជាមួយនឹង shooting modes ដ៏អស្ចារ្យ។ ស្មាតហ្វូន Pura 80 Pro នេះ មានថាមពលថ្មទំហំ 5700mAh និងបច្ចេកវិទ្យាសាកកម្លាំង 100W wired fast, 80W wireless, 18W wired reverse និងwireless reverse charging ។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះមានដូចជា Dual Satellite Communication មុខងារកាមេរ៉ាថ្មី និង Harmony AI- ជាមួយនឹង Celia ថែមទៀតផង៕
Article image
Huawei ផ្តើមដាក់លក់ជាលើកដំបូងទៅលើ Pura 80 Pro/Pro+ នៅក្នុងប្រទេសចិន