
កាលពីថ្ងៃទី 23 ខែឧសភា ឆ្នាំ 2024 នេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវយុទ្ធនាការ XMAGE Co-Creation របស់ខ្លួន នៅក្នុងមជ្ឈមណ្ឌលសិល្បៈ Shanghai Oil Tank Art Center។ ជាមួយនឹងគម្រោងថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ មានគោលដៅក្នុងការលើកកម្ពស់ក្នុងការជម្រុញទៅលើការច្នៃប្រឌិតខ្ពស់ទៅលើបច្ចេកវិទ្យារូបភាព (mobile imaging innovation) រួមជាមួយនឹងការកសាងវប្បធម៌នៅទូទាំងពិភពលោក។
ក្រុមហ៊ុននេះបានបញ្ជាក់ថា គម្រោងផែនការ Huawei XMAGE Co-Creation នេះ គឺនឹងមានការនាំយកនូវគំនិតថ្មីនៃបច្ចេកវិទ្យាច្នៃប្រឌិត និងការពង្រឹងទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់រូបភាពចល័ត។ ក្រុមហ៊ុនចិនមួយនេះ នឹងអញ្ជើញនូវអ្នកជំនាញ អ្នកផលិតមាតិកា និងស្ថាប័នជាច្រើនទៀតដើម្បីអោយធ្វើការជាមួយនឹងក្រុមហ៊ុន Huawei និងក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍ (R&D) នៅក្នុងនាមជា Imaging Consultants។ ក្រុមហ៊ុននេះ ក៏បានបង្ហាញទៅលើបច្ចេកវិទ្យា XMAGE តាមរយៈការបញ្ចូលគ្នានៃ Optical, Mechanical, Electrical និង Computing នៅក្នុងការបង្កើននូវរូបភាពដ៏អស្ចារ្យនេះផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានបន្តថា ខ្លួននឹងបន្តក្នុងការចូលរួមចំនែកក្នុងការអភិវឌ្ឍទៅលើវិស័យថតរូបភាពចល័ត ការរៀបចំនូវព្រឹត្តិការណ៍ពិរពណ៌ និងការធានាទៅលើការលើកកម្ពស់ទៅលើផ្នែកវប្បធម៌នៃរូបភាពនេះតាមរយៈការធ្វើដំនើរតាមផ្លូវ ការសួរទៅកាន់អ្នកប្រើប្រាស់ និងថ្នាក់បង្រៀនជាច្រើនថែមទៀត។

នៅក្នុងព្រឹត្តិការណ៍ 2024 Huawei Imaging Brand Night នៅក្នុងទីក្រុស៊ាងហៃនោះ CTO របស់ក្រុមហ៊ុន Huawei Device Business Group – Bruce Lee ក៏បាននិយាយអំពីនិន្នាការថ្មីនៃការថតរូបភាពផងដែរ។ គាត់បានបញ្ជាក់ថា XMAGE នេះ នឹងមានការបញ្ចូលគ្នាទៅលើផ្នែកជាច្រើនដូចជា Software, Hardware, Core និង Cloud ដើម្បីអភិវឌ្ឍនូវបច្ចេកវិទ្យាដ៏អស្ចារ្យនៃការថតរូបភាពសម្រាប់អនាគត៕
