ស្វែងរកពួកយើង:

Huawei មិនមានគម្រោងបង្ហាញនូវស្មាតហ្វូនទំហំតូច (Compact) នៅក្នុងពេលឆាប់ៗនេះនោះទេ

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2024 07:48 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងឆ្នាំនេះ ខណៈពេលដែលបច្ចេកវិទ្យាពិភពលោក មើលឃើញនូវការងើបឡើងវិញទៅលើស្មាតហ្វូនខ្នាតតូច Compact Flagship នោះ មានក្រុមហ៊ុនជាច្រើនបានងាកមកនិន្នាការថ្មីនេះ ខណៈដែលក្រុមហ៊ុន Huawei គឺមិនស្របតាមរបត់ថ្មីនេះទេ ដោយបានប្រើប្រាស់នូវវិធីសាស្រ្តផ្សេង។ បើតាមអ្នកទម្លាយ Digital Chat Station ថ្មីៗនេះ ទើបតែទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ មិនមានគម្រោងនៅក្នុងការបង្ហាញនូវស្មាតហ្វូនខ្នាតតូចទំហំ 6.3-អ៊ីង compact ថ្មីនេះនោះទេ។ បើតាមដឹង នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Huawei ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីចំនួន 2 ម៉ូដែល មានអេក្រង់ធំជាងមុនជាមួយនឹងគែម bezels ស្តើងថែមទៀតផង។
តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ ស្មាតហ្វូនជំនាន់ថ្មី Mate 70 Series នេះ មានអេក្រង់ទំហំ 6.7-អ៊ីង ជាអេក្រង់រាបស្មើរ គាំទ្រជាមួយនឹងគែម bezels ស្តើង និងកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូន Pura 80 series នេះ នឹងមានអេក្រង់ទំហំ 6.76 អ៊ីង និង 6.78 អ៊ីង quad-curved display មានភ្ជាប់ជាមួយនឹងគែម bezels ស្តើង និងកម្រិតភាពច្បាស់ 1.5K resolution។ អេក្រង់នេះ ប្រហែលជាមិនធំជាងម៉ូដែល compact ជំនាន់មុននោះទេ ប៉ុនតែក្រុមហ៊ុន Huawei គឺផ្តោតទៅលើគែម bezels ស្តើងដែលធ្វើអោយស្មាតហ្វូននេះមានរូបរាងតូចជាងមុន។
Article image
បើមើលទៅលើស្មាតហ្វូន Huawei Pura 70 វិញ គឺមានអេក្រង់ទំហំ 6.6 អ៊ីង ដែលមានរូបរាងតូច និងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត។ ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតហ្វូន Mate 70 series នៅថ្ងៃទី 26 ខែវិច្ឆិកានេះ ហើយស្មាតហ្វូននេះក៏ចាប់ផ្តើម pre-order ផងដែរ។ នៅក្នុងពេលត្រឹមតែ 10 ម៉ោងប៉ុណ្ណោះ ស្មាតហ្វូននេះ មានការចុះឈ្មោះចាប់អារម្មណ៍ទិញមុនទៅលើស្មាតហ្វូននេះដល់ទៅ 130,000 គ្រឿង។ ស្មាតហ្វូននេះ គឺមានម៉ូដែល Mate 70, Mate 70 Pro និង Mate 70 Pro+ ហើយក៏មានលក់នៅលើ VMall Store របស់ក្រុមហ៊ុន Huawei ផងដែរ។
Article image
ស្មាតហ្វូន Mate 70 និង Mate 70 pro គឺមានពណ៌ Black, White, Green និង Purple ដែលមានរ៉េមទំហំ 12GB និងម៉េមូរីដល់ទៅ 1TB។ ស្មាតហ្វូន Mate 70 Pro+ គឺមានពណ៌ Black, White, Gold និង Sky Blue ជាមួយនឹងរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ឬ 1TB។ ស្មាតហ្វូន Mate 70 series នេះ នឹងមានកាមេរ៉ាមូលខាងក្រោយនេះជាមួយនឹងស៊ុមពណ៌មាស ហើយក៏មានកាមេរ៉ា 4 គ្រាប់គឺ main, ultra-wide, telephoto និង depth sensors ថែមទៀតផង៕
Huawei មិនមានគម្រោងបង្ហាញនូវស្មាតហ្វូនទំហំតូច (Compact) នៅក្នុងពេលឆាប់ៗនេះនោះទេ