
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបង្ហាញថា Huawei លក់ស្មាតហ្វូនបាន 10.8 លានគ្រឿងនៅលើទីផ្សារចិននាត្រីមាសទី 3 ឆ្នាំ 2024 នេះ។ តាមរយៈនៃទិន្នន័យខាងលើនេះ បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បាននឹងកំពុងតែធ្វើការប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារនៅក្នុងស្រុកដោយបាននាំមុខទៅលើដៃគូរនានាជាច្រើន។
ថ្មីៗនេះ ក្រុមហ៊ុន Canalys ទើបតែបានបញ្ចេញនូវរបាយការណ៌ថ្មីរបស់ខ្លូនសម្រាប់ត្រីមាសទី 3 កន្លងទៅនេះ ដោយបានបង្ហាញ ថា ក្រុមហ៊ុន Huawei បានចេញស្មាតហ្វូននរបស់ខ្លួនបានចំនួនដល់ទៅ 10.8 លានគ្រឿង ដោយបានគ្រប់គ្របចំណែកទីផ្សារបាន 16%។

សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បាននាំចេញស្មាតហ្វូនរបស់ខ្លួនបានត្រឹមតែ 8.7 លានគ្រឿងប៉ុណ្ណោះ ហើយនិងបានគ្រប់គ្រងទីផ្សារបាន 13%។ ដូច្នេះផ្អែកតាមទិន្នន័យនេះ បញ្ជាក់ថា ក្រុមហ៊ុននេះ បាននាំចេញច្រើនជាងឆ្នាំមុនដល់ទៅ 2.1 លានគ្រឿងសម្រាប់រយៈពេលដូចគ្នា។

ការទទួលនូវបានភាពជោគជ័យនេះ គឺបាននាំអោយក្រុមហ៊ុន Huawei មានកំណើនប្រចាំឆ្នាំបាន 24%។ ជាមួយគ្នានេះ តាមរបាយការណ៌ដដែលនេះ បានអោយដឹងថា ដំណើរការនៃក្រុមហ៊ុន Huawei បានជុំរុញអោយក្រុមហ៊ុននេះមានភាពជោគជ័យជាបន្តបន្ទាប់ទៅលើការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីៗ ដែកជាប្រភេទ flagship products របស់ខ្លួន។
ក្រុមហ៊ុន Canalys ក៏បានធ្វើកត់សម្គាល់ផងដែរថា Mate XT ដែលជាស្មាតហ្វូនអេក្រង់បត់បាន 3 តង់ដំបូងបំផុតនៅលើពិភពលោករបស់ក្រុមហ៊ុន Huawei នេះ ក៏នឹងក្លាយជាម៉ូដែលមួយ ដែលជួយជុំរុញអោយកំណើននៃការកើនឡើងទៅលើការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ផងដែរ។ បន្ថែមពីនេះវត្តមានរបស់ tri-fold នេះ ក៏ជាលទ្ធផលថ្មីមួយដែលជួយអោយហ្វេនៗរបស់ក្រុមហ៊ុនចិនមួយនេះ កាន់តែមានការចាប់អារម្មណ៌ចំពោះស្មាតហ្វូនជំនាន់ថ្មី Mate 70 Series។

តាមប្រសាសន៌របស់លោក Lucas Zhong ដែលជាអ្នកវិភាគមួយរូបរបស់ Canalys Research បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន Mate XT Ultimate ដែលបានប្រកាសចេញកាលពីខែកញ្ញាកន្លងទៅនេះ បានក្លាយជាប្រធានបទពិភាក្សាដ៏សំខាន់មួយសម្រាប់អេក្រង់បត់ និងជារបត់ថ្មីរបស់ក្រុមហ៊ុននេះ សម្រាប់ការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Mate series ផងដែរ។
