
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei, BYD និង DJI បានសហការគ្នានៅក្នុងការអភិវឌ្ឍទៅលើរថយន្តស៊េរីថ្មី Leopard 8 Drone Edition ដែលនឹងមានការបង្ហាញខ្លួននៅថ្ងៃទី 2 ខែមីនាស្អែកនេះហើយ។ បើតាមការបញ្ជាក់នៅក្នុងព័ត៌មានកន្លងមក បានអោយដឹងថា នេះគឺជារថយន្តឆ្លាតវៃដំបូងបំផុតរបស់ពិភពលោក ដែលប្រើប្រាស់នូវប្រព័ន្ធ vehicle-mounted drone system ដែលផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏ល្អបំផុត។
គួរបញ្ជាក់ថា ក្រុមហ៊ុន BYD និង Huawei បានអភិវឌ្ឍទៅលើរថយន្តម៉ូឌែល Leopard ថ្មីអស់ពេលមួយរយៈផងដែរ។ សម្រាប់ពេលនេះ ក្រុមហ៊ុនទាំងពីរនេះ ក៏បានសហការជាមួយនឹងក្រុមហ៊ុន DJI ក្នុងការបង្កើតនូវប្រព័ន្ធ Drone ទៅលើរថយន្តនេះ ថែមទៀតផង។ សូមជំរាបថា ក្រុមហ៊ុន DJI គឺជាក្រុមហ៊ុនឌីស្សាញ និងអភិវឌ្ឍទៅលើ Drones និងប្រព័ន្ធកាមេរ៉ា និងបច្ចេកវិទ្យាហោះហើរជាច្រើនទៀត។ ក្រមហ៊ុន BYD និង DJI ក៏បង្កើតនូវបច្ចេកវិទ្យា vehicle-mounted drone ដំបូងបំផុតរបស់ពិភពលោក និងប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅលើរថយន្ត Leopard 8 Drone Edition។
បច្ចេកវិទ្យាថ្មីនេះ ត្រូវបានប្រើប្រាស់នូវ Automotive-Grade Drone Library ដើម្បីទ្រទ្រង់ទៅលើរថយន្តឆ្លាតវៃនេះ។ នៅក្នុងនោះ ក៏មានការជំនួសដោយថ្មស្វ័យប្រវត្តិ និងប្រព័ន្ធសាកថ្មស្វ័យប្រវត្តិថែមទៀតផង។ ក្រុមហ៊ុន BYD និង DJI បាននិយាយថា ប្រព័ន្ធ Vehicle-Mounted Drone System នឹងជួយរថយន្តនេះអាចធ្វើការហោះហើរ និងចុះចតបាន។

នៅលើរថយន្តនេះ គឺមានការប្រើប្រាស់នូវសិនស័រនាំមុខគេនៅក្នុងឧស្សាហកម្មនេះ។ បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏បានដាក់បញ្ចូលនូវប្រព័ន្ធបើកបរចុងក្រោយបំផុតរបស់ខ្លួនជាមួយនឹងប្រព័ន្ធ DJI drone ទៅកាន់រថយន្ត Leopard 8 Drone Edition electric sedan នេះផងដែរ។ ក្រុមហ៊ុន BYD នឹងបង្ហាញរថយន្តថ្មីនេះនៅម៉ោង 19:30 ថ្ងៃទី 2 ខែមីនាខាងមុខនេះ៕
