ស្វែងរកពួកយើង:

Huawei Fit 4 Pro គូរប្រជែងថ្មីជាមួយ Apple Watch Ultra តម្លៃខុសគ្នាមិននឹងស្មាន

ដោយ

Koun Jab Luffy

20 ឧសភា 2025 07:41 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ស្មាតវ៉ចស៊េរីថ្មី Huawei Watch Fit 4 Pro បានបង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារចិនហើយ។ ស្មាតវ៉ចជាពិសេសមួយនេះ ត្រូវបានគេមើលឃើញថា នឹងត្រៀមខ្លួនប្រកួតប្រជែងជាមួយនឹងស្មាតវ៉ចរបស់ក្រុមហ៊ុន Apple ថែមទៀតផង។ ស្មាតវ៉ចថ្មីនេះ មិនត្រឹមតែមានរូបរាងស្ទើរតែដូចគ្នាទៅនឹងស្មាតវ៉ច Apple Watch Ultra នោះទេ គឺថែមទាំងមានសមត្ថភាពខ្លាំងក្លាទៅលើមុខងារថែរក្សាសុខភាព និងកីឡាបានផងដែរ។
សូមជំរាបថា នៅថ្ងៃទី 15 ខែឧសភានេះ ក្រុមហ៊ុន Huawei បានបង្ហាញស្មាតវ៉ច Watch Fit 4 និង Pro នៅក្នុងទីក្រុងប៊ែរឡាំង។ ស្មាតវ៉ចទាំងពីរនេះ មានការឌីស្សាញមុខនាឡិកាជាការ៉េ ដូចទៅនឹងស្មាតវ៉ច Apple Watch Ultra អញ្ចឹង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា បើទោះបីជារូបរាងខាងក្រៅមើលទៅស្រដៀងគ្នាទៅនឹងស្មាតវ៉ច Apple ក៏ដោយ ស្មាតវ៉ចនេះ មិនត្រឹមតែមានថាមពលថ្មខ្លាំង និងមានមុខងារថែរក្សាសុខភាពច្រើននោះទេ គឺថែមទាំងអាចប្រកួតប្រជែងបានជាមួយនឹងក្រុមហ៊ុន Apple បានថែមទៀតផង។
Article image
រឿងសំខាន់មួយទៀតដែលនឹងត្រូវនិយាយមុនគេនោះ គឺតម្លៃ! មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកគាំទ្រទៅលើផលិតផលដែលមានតម្លៃថ្លៃនោះទេ។ អតិថិជនមួយចំនួនទិញរបស់ទាំងអស់នេះ ដោយសារតែពួកគេមានលទ្ធភាពទិញ ហើយវាក៏មានមុខងារអស្ចារ្យជាច្រើនសម្រាប់ប្រើប្រាស់ផងដែរ។ ក្រុមហ៊ុន Huawei គឺផ្តោតទៅលើរឿងនេះ។ ខុសប្លែកពី Apple Watch Ultra ដែលមានតម្លៃ $1399 និងស្មាតវ៉ច Samsung Galaxy Watch Ultra ដែលមានតម្លៃ $1299  នោះ ស្មាតវ៉ច  Huawei Watch Fit 4 Pro នេះគឺមានតម្លៃត្រឹមតែ $469 ប៉ុណ្ណោះ។ សម្រាប់ស្មាតវ៉ច Standard អ្នកអាចទិញនៅក្នុងតម្លៃត្រឹមតែ $299 ប៉ុណ្ណោះ។
Article image
រឿងមួយទៀតដែលសំខាន់នោះ គឺភាពងាយស្រួលក្នុងការតភ្ជាប់។ ស្មាតវ៉ច Apple Watch មិនត្រូវបានឌីស្សាញសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Android នោះទេ។ នាឡិកានេះ គឺត្រូវបានដាក់អោយភ្ជាប់បានតែជាមួយនឹងស្មាតហ្វូន iPhone ប៉ុណ្ណោះប៉ុន្តែសម្រាប់ស្មាតវ៉ច Watch Fit 4 Pro វិញ គឺអាចភ្ជាប់បានទាំងជាមួយនឹង iOS និង Android ។
Article image
ក្រុមហ៊ុន Huawei ក៏អាចយកឈ្នះបានទៅលើថាមពលថ្មប្រើប្រាស់ផងដែរ។ ថាមពលថ្មរបស់ស្មាតវ៉ច Apple Watch Ultra អាចប្រើប្រាស់បាន 36 ម៉ោង ខណៈពេលដែលថាមពលថ្មរបស់ស្មាតវ៉ច Watch Fit 4 Pro អាចប្រើប្រាស់បាន 10 ថ្ងៃ។ ការសាកថ្មវិញមួយម៉ោងគឺពេញតែម្តង។ បើមើលទៅលើមុខងាររបស់ស្មាតវ៉ចនេះ Huawei Watch Fit 4 Pro មានគែម bezels តូចជាមួយនឹងការប្រើប្រាស់នូវសម្បកទីតាញ៉ូម និងខ្សែ Nylon fabric strap ។ Huawei Watch Fit 4 Pro មានកម្រិតពន្លឺ 3000 nits brightness ហើយអ្នកអាចធ្វើការ scrolls ទៅលើស្មាតវ៉ចនេះបាន ឬឆែកមើលសារជាច្រើននៅក្រោមពន្លឺព្រះអាទិត្យបានថែមទៀត។
Article image
ស្មាតវ៉ច Watch Fit 4 Pro នេះ ទ្រទ្រង់ទៅលើប្រព័ន្ធ TruSense health sensing system សម្រាប់តាមដានសុខភាពថែមទៀត។ បន្ថែមពីនេះនាឡិកានេះ ក៏មានមុខងារ sports modes និងជាច្រើនទៀតផងដែរនៅលើស្មាតវ៉ច Watch Fit 4 Pro នេះ។ យ៉ាងណាមិញ ស្មាតវ៉ចនេះមិនលក់នៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ហើយវាក៏មិនអាចភ្ជាប់ជាមួយនឹងកម្មវិធី  Google Health Connect បានផងដែរ៕