ក្រុមហ៊ុនវិនិយោគទុនរួមគ្នារវាង Huawei និង GAC ត្រៀមចេញឡានអគ្គិសនីម៉ូដែលថ្មីដែលមានការឌីស្សាញដូចគ្នានឹងឡានប្រណីតម៉ាកល្បី Porsche Panamera នៅទីផ្សារប្រទេសចិនក្នុងខែមិថុនា ឆ្នាំ 2026។ ឡានអគ្គិសនីម៉ូដែលថ្មីនេះ គឺមានឈ្មោះថា Aistaland GT7 ជាម៉ូដែល Shooting Brake។ Aistaland GT7 Shooting Brake មានបំពាក់មកជាមួយនឹងសែនស័រជំនាន់ថ្មីចុងក្រោយស៊េរី 896-line LiDAR sensor របស់ Huawei, ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ រួមនិងប្រើប្រព័ន្ធប៊ូម Active Suspension។

Aistaland គឺជាម៉ាកយីហោឡានអគ្គិសនីថ្មីមួយដែលបង្កើតឡើងក្រោមកិច្ចសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនផលិតរថយន្ត GAC។ ម៉ាកយីហោឡានអគ្គិសនីថ្មីនេះ ត្រូវបានគ្រប់គ្រងដោយនាយកប្រតិបត្តិលោក Liu Jiaming ដែលធ្លាប់បានបម្រើការនៅក្នុងក្រុមហ៊ុន GAC Toyota និង GAC Group អស់រយះកាល 25 ឆ្នាំមកហើយ។ Aistaland GT7 ជាម៉ូដែលដំបូងនៃម៉ាកយីហោថ្មីនេះ។ ឡានអគ្គិសនីថ្មីនេះ ជាប្រភេទ Large-size sedan ដែលមានប្រវែងតួរ 5,050mm/ទទឹង 1,980mm/កំពស់ 1,470mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ GT7 មានតួរវែងជាង 95mm ធៀបនឹងម៉ូដែល Zeekr 001 របស់ក្រុមហ៊ុន Geely។ ការឌីស្សាញរបស់ Aistaland GT7 មានភាពស្រដៀងគ្នាទៅនឹង Porsche Panamera ដូចជាផ្នែកចង្កៀងខាងមុខជាដើម។ 

ឡានអគ្គិសនីថ្មីនេះប្រើប្រាស់ដៃទ្វារលាក់ពាក់កណ្តាល semi-hidden-door-handle, ផ្នែកចំហៀងឌីស្សាញបែប Sculpted Fender និងចង្កៀងបំភ្លឺខាងក្រោយឌីស្សញជាបន្ទាត់ single taillight strip។ Aistaland GT7 គាំទ្របច្ចេកវិទ្យាប្រព័ន្ធភ្លើងតង់ស្យុងខ្ពស់កម្លាំង 800V high-voltage system, មានប្រព័ន្ធ Active suspension និងក្នុងកាប៊ីនដំណើរការជាមួយប្រព័ន្ធ Huawei Harmony OS Digital cockpit។ ចំនែលភ្លើងចង្កៀងខាងមុខវិញ គឺប្រើនូវបច្ចេកវិទ្យា Xpixel headlamp ដែលមានសមត្ថភាពខ្ពស់អាចប្រាប់នៅឧបសគ្គ និងបង្ហាញផ្លូវបានយ៉ាងច្បាស់។ ប្រព័ន្ធសែនស័រជំនាន់ថ្មី Huawei 896-line LiDAR sensor ដែលមានសមត្ថភាពខ្ពស់អាចចាប់បាននៅសញ្ញាគ្រោះថ្នាក់ដែលមានទំហំវិមាត្រតូចៗដែលមានកម្ពស់ 14cm ក្នុងចម្ងាយ 122m នៅពេលយប់។
អ្វីដែលគួរឲ្យស្តាយក្នុងពេលនេះ គឺថា Huawei-GAC មិនទាន់បានបង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងអនុភាពកម្លាំងម៉ូទ័រទាំងពីរដែលប្រើនៅលើ Aistaland GT7 នោះទេ។ ឡានអគ្គិសនី sedan ស៊េរីថ្មីទំនើបមួយនេះត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនផ្លូវការណ៍នៅទីផ្សារប្រទេសចិនក្នុងខែមិថុនា ឆ្នាំនេះជាមួយតម្លៃប្រហែលខ្ទង់ $43,525 ហើយ GT7 នឹងក្លាយជាគូប្រជែងទីផ្សារជាមួយនឹង Zeekr 001 របស់ Geely៕