
Luxeed V9 minivan ត្រូវបានផលិតឡើងក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុន Huawei និង Chery។ រថយន្តស៊េរីថ្មីនេះ ត្រៀមបញ្ចូលនៅក្នុងខ្សែសង្វាក់ផលិតកម្មទ្រង់ទ្រាយធំជាលើកដំបូងជាមួយការបំពាក់នូវប្រព័ន្ធពោងសុវត្ថិភាពជាប្រភេទមួកសុវត្ថិភាព ឬ Helmet Airbag ភ្ជាប់នៅលើកៅអីផ្ទាល់តែម្តង។ Luxeed V9 minivan ត្រូវបានគេរំពឹងថា នឹងប្រកាសចេញលក់នៅទីផ្សារប្រទេសចិននៅរដូវផ្ការីកក្នុងឆ្នាំ 2026។
ម៉ាករថយន្ត Luxeed ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល Huawei និងក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះ Chery ក្នុងឆ្នាំ 2023 ដែលជាផ្នែកមួយស្ថិតនៅក្នុងក្រុមហ៊ុន HIMA Alliance។ ម៉ាករថយន្តនេះមានការផលិតរថយន្តពីប្រភេទ គឺប្រភេទប្រើអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយម៉ាស៊ីនសាំង (EREV)។

ហើយបច្ចុប្បន្ននេះ Luxeed បានចេញលក់រថយន្តចំនួនពីរប្រភេទពីរស៊េរីរួចហើយនៅលើទីផ្សារមានដូចជា Luxeed S7 sedan និង Luxeed R7 SUV។ បើតាមរបាយការណ៍ចេញពី China EV DataTracker បានបង្ហាញថា Luxeed បានធ្វើការនាំចេញរថយន្តសរុបចំនួន 81,391 គ្រឿង គិតចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ 2025។ ហើយនៅឆ្នាំក្រោយនេះ Luxeed បានត្រៀមបញ្ចេញម៉ូដែលថ្មីជាប្រភេទ Flagship គឺជា V9 minivan នេះឯង។

ដូចការបញ្ជាក់ខាងដើមអីចឹង Luxeed V9 minivan គឺជារថយន្តដំបូងគេដែលបំពាក់ពោងសុវត្ថិភាពជាប្រភេទ Helmet Airbag ភ្ជាប់ជាមួយកៅអីផ្ទាល់តែម្តង។ ប្រព័ន្ធពោងសុវត្ថិភាពថ្មីនេះ គឺផ្តល់ជូននូវសុវត្ថិភាពខ្ពស់ដល់អ្នកធ្វើដំណើរ ព្រោះនៅពេលមានការបុកប៉ះកម្រិតធ្ងន់ប្រព័ន្ធពោង Helmet Airbag នឹងដំណើរការស្វ័យប្រវត្តិភ្លាមៗក្នុងការស្រោបអោបខ្លួន និងក្បាលរបស់អ្នកជិះ។

Luxeed V9 minivan នឹងផលិតឡើងដោយប្រើប្រព័ន្ធសាក់ស៊ីប្រភេទ E0X (E0X-L) modular architecture អភិវឌ្ឍន៍ដោយ Chery ផ្ទាល់តែម្តង។ ដែលសាក់ស៊ីននេះ ត្រូវបានប្រើនៅលើរថយន្តរបស់ Chery ស៊េរីថ្មីដូចជា Exlantix ET, Exlantix ES និងម៉ូដែលរថយន្ត Luxeed មួយចំនួនទៀតរួចហើយ។ V9 minivan ថ្មីនឹងមានគម្លាតកង់មុខទៅកង់ក្រោយទូលាយល្អ ជាមួយនឹងប្រវែងតួខ្លួនសរុប 5.3 ម៉ែត្រ។

Luxeed V9 minivan នឹងដំណើរការដោយប្រព័ន្ធ Powertrain និងចង្កៀង Headlight ដែលអភិវឌ្ឍន៍ដោយ Huawei។ ដោយក្នុងនោះនឹងមានបំពាក់នូវប្រព័ន្ធអេក្រង់ទំហំធំបំផុតសម្រាប់អ្នករួមដំណើរប្រើប្រាស់ទស្សនា, មានទូរទឹកកក, ប្រព័ន្ធបន្សុទ្ធខ្យល់ oxygen concentrator និងប្រព័ន្ធសែនស័រ LiDAR 192-line។ កៅអីជួរទីពីរជាប្រភេទ zero-gravity function ព្រមជាមួយនឹងប្រព័ន្ធបង្ហាញ electric pop-up និងកន្លែងដាក់អីវ៉ាន់ខាងមុខ soft-close front trunk ជាដើម។

V9 minivan នឹងគាំទ្រប្រព័ន្ធអគ្គិសនីកម្លាំងខ្លាំងកម្រិតស្តង់ដារ high-voltage 800V system និងប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់ Qiankun Advanced Driving System (ADS) របស់ Huawei រួមនឹងមុខងារ L3-ready mode។ Luxeed V9 minivan នឹងមានពីរជម្រើសម៉ូដែល គឺម៉ូដែលប្រើអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនី+ម៉ាស៊ីនសាំង (EREV) ដែលទាំងពីរជម្រើសម៉ូដែល គឺប្រើប្រាស់កញ្ចក់ថ្មរបស់ក្រុមហ៊ុន CATL៕
