
កាលពីម្សិលមិញនេះ Huawei បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ Mate 50 Series ហើយ បន្ទាប់ពីបាត់មុខអស់រយៈពេល 2 ឆ្នាំ។ បើយើងក្រឡេកទៅមើលរូបរាង និងមុខងារនៅលើស្មាតហ្វូន Mate 50 គឺប្រហាក់ប្រហែលគ្នាជាមួយនិងម៉ូដែល Mate 40 អញ្ចឹង។ ស្មាតហ្វូននេះ គឺមានគែមអេក្រង់កោង និងផ្នែកខ្នងក្រោយក៏មានគែមកោងដូចគ្នា ព្រមទាំងមានការឌីស្សាញជាមួយនូវម៉ូឌុលកាមេរ៉ាថ្ម មានជារង្វង់ធំជាងមុនថែមទៀតផង។ និយាយដល់កម្លាំងម៉ាស៊ីនស្មាតហ្វូន នេះវិញ គឺត្រូវបានក្រុមហ៊ុនតម្លើងមជាមួយនូវបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm ម៉ូដែល Snapdragon 8+ Gen 1 ប៉ុន្តែ បានត្រឹមកម្រិត 4G ប៉ុណ្ណោះ។

Huawei Mate 50 មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50 Megapixel ដែលជាប្រភេទសិនស័រ Sony IMX766 sensor និងមានគ្រាប់ទីពីរមានទំហំ 13-Megapixel ជាប្រភេទ Sony IMX688 ultra wide angle lens ខណៈដែលគ្រាប់ទីបីមានទំហំ 12-Megapixel telephoto zoom lens ដែលអាចហ៊្សូមបាន 5x optical zoom និងមានការគាំទ្រដោយមុខងារ OIS ផងដែរ។ សូមជំរាបថា ស្មាតហ្វូន Mate 50 គឺជាម៉ូដែលដំបូងគេបំផុត ដែលមានការបំពាក់មកជាមួយនូវបច្ចេកវិទ្យាជំនួយរូបភាព XMAGE imaging technology ដែលមានការអភិវឌ្ឍជាពិសេសដោយក្រុមហ៊ុនផ្ទាល់តែម្តង។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកាមេរ៉ាមុខទំហំ 13-Megapixel។

Huawei Mate 50 គឺមាន 3 ជម្រើសផ្សេងគ្នា គឺមានទំហំ 128GB, 256GB និង 512GB។ សម្រាប់ម៉ូដែល 128GB គឺមាតម្លៃ 4,999 Yuan (720$), 256GB មានតម្លៃ 5,499 Yuan (791$) និងទំហំ 512GB មានតម្លៃ 6,499 Yuan (935$)។
