ស្វែងរកពួកយើង:

Huawei Mate 60, Mate X5 និង Pocket 2 នឹងមានទ្រទ្រង់ទៅលើមុខងារ AI Removal នាពេលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

26 សីហា 2024 09:11 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ មានសេចក្តីរាយការណ៌ថា ក្រុមហ៊ុន Huawei នឹងធ្វើការពង្រីកនូវការទ្រទ្រង់ទៅលើមុខងារ AI removal សម្រាប់ស្មាតហ្វូន Flagship ជាច្រើនទៀតដូចជា  Mate 60 series, Mate X5 និង Pocket 2 ជាដើម។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ គឺចាប់ផ្តើមធ្វើការ upgrade ទៅលើស្មាតហ្វូនទាំងនេះហើយ ក្នុងនោះ កាសស្តាប់ជាច្រើនរបស់ក្រុមហ៊ុននេះក៏នឹងទទួលបាននូវមុខងារ Smart Tool នេះនាពេលខាងមុខនេះផងដែរ។
តាមការបញ្ជាក់ពីលោក Bruce Lee ដែលជា CTO របស់ក្រុមហ៊ុន Huawei Consumer Business Group បានបង្ហោះព័ត៌មាននេះហើយ។ សម្រាប់គុណប្រយោជន៍នៃមុខងារ AI removal នេះ ត្រូវបាននាយកប្រតិបត្តិនេះ និយាយថា ស្មាតហ្វូន Huawei Mate 60 series, Mate X5 និង  Pocket 2 នឹងទ្រទ្រង់ទៅលើមុខងារនេះ។  លោក Bruce Lee បានសរសេរថា “ជាមួយនឹងមុខងារ AI removal នេះ អ្នកមិនចាំបាច់បារម្ភអំពីរូបភាពដែលបាំងនូវទស្សនីយភាពដ៏ស្រស់ស្អាតដែលនៅចំពោះអ្នកទៀតនោះទេ ព្រោះថា #HuaweiMate60series, #HuaweiMateX5, #HuaweiPocket2 នឹងទ្រទ្រង់ទៅលើមុខងារ AI removal នេះ។”
Article image
នៅក្នុងពេលបច្ចុប្បន្ននេះមុខងារ AI removal កំពុងតែមានភាពលេចធ្លោមែនទែន្ដោយវាមិនត្រឹមតែអាចធ្វើការលុបចោលនូវទស្សនីយភាពដែលអ្នកមិនចង់បាននោះទេ ប៉ុន្តែវាក៏បានបង្ហាញនូវទេសភាពយ៉ាងស្រស់ស្អាតផងដែរ។ ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវ image algorithms ថ្មីដែលអាចធ្វើការលុបចោលនូវរូបភាពដែលអ្នកមិនចង់បានយ៉ាងល្អឥតខ្ចោះ ហើយវាក៏បង្ហាញនូវពណ៌ច្បាស់កម្រិតធម្មជាតិថែមទៀតផង។
មុខងារ AI removal នេះ ក៏មាននៅលើស្មាតហ្វូន Pura 70, Nova 12 Ultra Star Edition និង Nova Flipផងដែរ។ ឆាប់ៗនេះ ក្រុមហ៊ុនHuawei អាចនឹងបន្តក្នុងការអាប់ដេតទៅលើ HarmonyOS software ដើម្បីអាចទទួលបាននូវមុខងារ AI Removal នេះ។ អ្នកអាចចូលទៅកាន់ Settings > System & Updates > Software Updates ដើម្បីដោនឡូតនូវ Versions ចុងក្រោយបំផុតបាន៕
Huawei Mate 60, Mate X5 និង Pocket 2 នឹងមានទ្រទ្រង់ទៅលើមុខងារ AI Removal នាពេលឆាប់ៗនេះហើយ