ស្វែងរកពួកយើង:

Huawei Mate 60 Series និង Mate X5 លក់បានចំនួន 10 លានគ្រឿងហើយ នេះបើយោងតាមប្រភពសង្វាក់ផលិតកម្ម

ដោយ

Koun Jab Luffy

11 មីនា 2024 03:56 រសៀល

អាន 2 នាទី

Article image
មកដល់ពេលនេះ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅតែបន្តមានការគាំទ្រ និងទទទួលបាននូវប្រជាប្រិយភាពខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមការទម្លាយចេញពីប្រភពសង្វាក់ផលិតកម្មនាពេលនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Huawei Mate X5 រួមជាមួយនិង Mate 60 Series លក់ចេញបានចំនួន 10 លានគ្រឿងហើយគិតមកដល់ថ្ងៃទី 1 ខែមីនាកន្លងទៅនេះ។
ព័ត៌មានថ្មីនេះ ត្រូវបានចុះផ្សាយសដោយកាសែត The Wall Street Insights ដោយដកស្រង់នូវព័ត៌មានចេញពីប្រភពសង្វាក់ផលិតកម្ម ជាមួយនិងការសសេរថា ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតម៉ូដែល Huawei Mate 60 series និង Mate X5 លក់បានចំនួន 10 លានគ្រឿង។ ការទទួលបាននូវភាពជោគជ័យនេះ គឺបានបង្ហាញថា ក្រុមហ៊ុន Huawei គឺពិតជាមានភាពខ្លាំងវិញបណ្តើរៗហើយនៅលើទីផ្សារស្មាតហ្វូន។
Article image
សូមជំរាបថា ស្មាតហ្វូន Huawei Mate 60 lineup និងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Mate X5 គឺសុទ្ធតែត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យា Kirin 5G ដូចគ្នា។ ជាមួយនិងការវិលត្រឡប់មកប្រើប្រាស់នូវបន្ទះឈីបដែលអភិវឌ្ឍដោយខ្លួនឯងនេះ គឺបានធ្វើអោយការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុននេះមានសន្ទុះកើនឡើងខ្ពស់មិនគួរអោយជឿ។ សព្វថ្ងៃនេះ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បាននឹងកំពុងតែឈរនៅលើកំពូលតារាងសម្រាប់ការលក់នៅលើទីផ្សារប្រទេសចិន ដោយបានទាញទម្លាក់ការលក់របស់ក្រុមហ៊ុន Apple អោយធ្លាក់ចុះថែមទៀតផង។
Article image
យោងតាមរបាយការណ៌កាលពីពេលមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei គឺមានការលក់ដាច់ខ្លាំងនៅក្នុងត្រីមាសទី 4 ឆ្នាំ 2023 កន្លងទៅនេះ។ ក្រុមហ៊ុននេះបាននាំចេញស្មាតហ្វូនរបស់ខ្លួនបានចំនួនប្រហែលជា 10.4 លានគ្រឿង ដោយកើនឡើងចំនួន 47% ទៅលើការលក់ស្មាតហ្វូនថ្នាក់ប្រណិត ហើយថែមទាំងបានឡើងឈរនៅលើ top five rankers ទៀតផង។ មួយវិញទៀត គិតត្រឹម 2 សប្តាហ៌ដំបូងនៃឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន Huawei បានឡើងមកឈរនៅលើកំពូលតារាងនៃទីផ្សារស្មាតហ្វូនប្រទេសចិនហើយHuawei Mate X5 បានក្លាយជាស្មាតហ្វូនអេក្រង់បត់បានដែលលក់ដាច់ជាងគេបំផុតនៅក្នុងងប្រទេសចិន។
Huawei Mate 60 Series និង Mate X5 លក់បានចំនួន 10 លានគ្រឿងហើយ នេះបើយោងតាមប្រភពសង្វាក់ផលិតកម្ម