ស្វែងរកពួកយើង:

Huawei Mate 60 Series បានបំបែកកំណត់ត្រាខ្ពស់ជាងម៉ូដែលមុនៗ

ដោយ

Koun Jab Luffy

29 មករា 2024 12:57 ថ្ងៃត្រង់

អាន 2 នាទី

Article image
រហូតមកទល់ពេលនេះ Huawei Mate 60 series គឺជាស្មាតហ្វូនដ៏អស្ចារ្យបំផុតសម្រាប់ក្រុមហ៊ុននេះ ដោយការលក់ទៅលើស្មាតហ្វូននេះ គឺទទួលបានចំនួនខ្ពស់ជាងម៉ូដែលមុនៗនៃត្រកូល Mate series របស់ខ្លួនទាំងអស់របស់ក្រុមហ៊ុន Huawei។ភាពជោគជ័យនេះ គឺដោយសារតែការឌីស្សាញ និងការប្រើប្រាស់នូវបន្ទះឈីប Kirin ដ៏ខ្លាំងក្លារបស់ខ្លួន។ បើតាមអ្នកទម្លាយ @FixedFocus បាននិយាយថា លទ្ធផលនៃការលក់ទៅលើស្មាតហ្វូន Huawei Mate 60 Series នៅក្នុងរយៈពេល 4 ខែនេះ គឺពិតជាអស្ចារ្យមែនទែន ដែលយកឈ្នះទៅលើស្មាតហ្វូនត្រកូល Mate series ជំនាន់មុនៗទាំងអស់ដែលក្នុងនោះក៏មានស្មាតហ្វូនត្រកូល Mate 50 ផងដែរ។
សូមជំរាបថា កាលពីពេលមុននេះ មានសេចក្តីរាយការណ៍ថា ស្មាតហ្វូន Huawei Mate 60 series គឺមានការលក់ខ្លាំងក្លាបំផុតនៅលើទីផ្សារប្រទេសចិន ដោយបានយកឈ្នះទៅលើស្មាតហ្វូន Mate 50 Series និងស្មាតហ្វូន Mate 40 Series ដែលចេញលក់កន្លងមកទៀតផង។ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញរូបរាងថ្មី មានការទាក់ទាញខ្លាំងក្លាផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Mate 60 Series គឺមិនត្រឹមតែមានកម្លាំងម៉ាស៊ីនខ្លាំងនោះទេ ស្មាតហ្វូននេះ ថែមទាំងមានរូបរាងទាក់ទាញទៀតផង។
ស្មាតហ្វូន Huawei Mate 60 Series មាន 4 ម៉ូដែលរួមមានដូចជា Mate 60, Mate 60 Pro, Mate 60 Pro+ និង Mate 60 Ultimate Design។ ស្មាតហ្វូនទាំង 4 នេះ មានសមត្ថភាពខ្លាំងក្លា និងអស្ចារ្យបំផុតមិនធម្មតានោះទេ។ សម្រាប់ស្មាតហ្វូន Mate 60 series នេះមានអេក្រង់ទំហំ 6.82-អ៊ីង OLED panel គាំទ្រជាមួយល្បឿន 120Hz refresh rate និងបង្ហាញចេញនូវកម្រិតភាពច្បាស់  FHD+ resolution ដែលផ្តល់នូវគុណភាពរូបភាពច្បាស់គ្មានគូប្រៀបនោះទេ។ បន្ថែមពីនេះ ស្មាតហ្វូនថ្មីនេះ ក៏ប្រើប្រាស់នូវកញ្ចក់ Kunlun Glass ជំនាន់ទី 2 ដែលអាចធន់ទៅនឹងការធ្លាក់បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។
Article image
ជាមួយនឹងស្មាតហ្វូន Mate 60 Series នេះ ក្រុមហ៊ុននេះ ក៏បានប្រើប្រាស់នូវបន្ទះឈីប Kirin ផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4750mAh ខណៈពេលដែលម៉ូឌែល Pro version មានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យា 88W និង 66W fast charging។ ស្មាតហ្វូន Huawei Mate 60 Pro ក៏នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលមានបច្ចេកវិទ្យា advanced satellite calling ថែមទៀតផង។ សម្រាប់ស្មាតហ្វូន Pro គឺមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 48MP Periscope lens និងគ្រាប់ទីបីមានទំហំ 12MP ultrawide lens។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 13MP ជាមួយនឹងបច្ចេកវិទ្យា 3D face recognition technology ថែមទៀតផង៕
Huawei Mate 60 Series បានបំបែកកំណត់ត្រាខ្ពស់ជាងម៉ូដែលមុនៗ