ស្វែងរកពួកយើង:

Huawei Mate 70 នឹងក្លាយជាគូរប្រជែងដ៏ធំជាមួយ iPhone 16 Series ទៅលើការប្រើប្រាស់មុខងារ AI

ដោយ

Koun Jab Luffy

01 មិថុនា 2024 08:30 ព្រឹក

អាន 2 នាទី

Article image
Mate 70 series ដែលជាស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ប្រណិតថ្មីមួយរបស់ក្រុមហ៊ុន Huawei នឹងមានការសម្ពោធនៅពេលខាងមុខនេះហើយ។ ខណៈពេលដែលមិនទាន់មានការទម្លាយព័ត៌មានលម្អិតជាផ្លូវការនោះ មានពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើន បានទម្លាយពីអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះហើយ។ នៅក្នុងការបែកធ្លាយរបស់អ្នកទម្លាយ Smart Pikachu ដែលបង្ហោះនៅលើ Weibo មុននេះ គឺបានទម្លាយថា ស្មាតហ្វូន Mate 70 series នេះគឺមានការឌីស្សាញជាមួយនឹងកាមេរ៉ាមូលនៅខាងក្រោយដូចទៅនឹងស្មាតហ្វូន Mate 60 series អញ្ចឹងដែរ។
គួរបញ្ជាក់ថា ការឌីស្សាញស្មាតហ្វូនថ្មីនេះ បានក្លាយជាចំណុចប្រទាក់នៃស្មាតហ្វូន Mate គិតចាប់តាំងពីវត្តមាននៃស្មាតហ្វូន Mate 30 series លើកលែងតែការឌីស្សាញស្មាតហ្វូន Mate 50 series ដែលមានភាពខុសប្លែកបន្តិច។ សម្រាប់ស្មាតហ្វូន  Mate 70 series នេះគឹមានការរក្សានូវទម្រង់នៃការឌីស្សាញនេះដដែល។ បន្ថែមពីនេះ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូន Huawei Mate 70 series នេះ គឹអាចនឹងប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូន iPhone 16 series មិនត្រឹមតែផ្នែក hardware នោះទេ ប៉ុន្តែវាក៏រួមទាំងផ្នែក software ផងដែរ។
Article image
អ្នកទម្លាយ Smart Pikachu បានអះអាងទៀតថា ស្មាតហ្វូន Mate 70 series នេះ គឺមានការបំពាក់នូវមុខងារ AI ជាច្រើនដែលផ្តោតទៅលើ AI imaging និង “AI Life”។ ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple ក៏នឹងប្រកាសចេញនូវមុខងារ AI ជាច្រើននៅលើ iOS 18 និង iPhone 16 series ផងដែរ។ ដូច្នេះ នៅពេលខាងមុខនេះ ទីផ្សារស្មាតហ្វូនពិតជាគួរអោយចាប់អារម្មណ៍កាន់តេខ្លាំង ទាក់ទងនឹងមុខងារ AI នេះ ដោយមុខងារេនះ នឹងបង្កើនទៅលើការទាក់ទាញទីផ្សារបានថែមទៀតផង។
Article image
ក្រៅពីនេះ យើងបានដឹងថា ស្មាតហ្វូន Huawei Mate 70 series នេះ នឹងប្រើប្រាស់នូវកាមេរ៉ា  OmniVision CMOS sensor, Super Core Kirin chip ដែលមានពិន្ទុលើសពី 1 លាន នៅលើ Benchmark App។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Huawei ដែលមានឈ្មោះហៅថា  HarmonyOS NEXT ។ ស្មាតហ្វូន Mate 70 ត្រូវគេរំពឹងថា នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលតម្លើងស្រាប់មកជាមួយនឹង  HarmonyOS NEXT ៕
Huawei Mate 70 នឹងក្លាយជាគូរប្រជែងដ៏ធំជាមួយ iPhone 16 Series ទៅលើការប្រើប្រាស់មុខងារ AI