ស្វែងរកពួកយើង:

Huawei Mate 70 អាចនឹងមានការបំពាក់នូវថាមពលថ្មធំជាងមុន ហើយនិងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ Ultrasonic

ដោយ

Koun Jab Luffy

10 សីហា 2024 09:04 ព្រឹក

អាន 2 នាទី

Article image
យោងតាមលោក Richard Yu ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានទម្លាយនៅក្នុងព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍកម្មវិធី Huawei Developer Conference ថ្មីៗនេះថា ស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មី Mate 70 Series គឺនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 នេះហើយ។ ស្របពេលដែលមានព័ត៌មាននេះ អ្នកទម្លាយ 智慧皮卡丘 ក៏បានបញ្ចេញនូវ ព័ត៌មានចុងក្រោយនៅលើ Weibo ដោយបានទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Mate 70 Series នេះផងដែរ។
មើលទៅលើការបញ្ជាក់របស់អ្នកទម្លាយរូបនេះ មានការបន្ថែមថា គ្រប់ម៉ូដែលរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series គឺនឹងមានការបំពាក់នូវអេក្រង់ដល់មានកម្រិត 1.5K panels ។ គាត់បានបន្ថែមថា ម៉ូដែលខ្លះ នៃស្មាតហ្វូននេះ នឹងមានប្រើប្រាស់នូវអេក្រង់ Four-Equal-Depth Screens ខណៈពេលដែលម៉ូដែលផ្សេងទៀតមានអេក្រង់តូចបន្តិច។ ក្រុមហ៊ុននេះ ក៏ធ្វើការនៅលើដំណោះស្រាយនៃបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ Ultrasonic Fingerprint ផងដែរ។ បើមើលទៅលើម៉ូដែលជំនាន់មុននេះ គឺមានបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ Under-Display Optical Fingerprint Scanner ផងដែរ។
អ្វីដែលគួរអោយកត់សម្គាល់នោះ គឺក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏បានធ្វើការនៅលើថេប្លេតថ្មីមួយដែលនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Huawei Mate 70 Series នៅក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ។ សូមជំរាបថា ស្មាតហ្វូន Huawei Mate 60 Series ដែលបង្ហាញខ្លួនកន្លងមក គឺធ្វើឡើងនៅចុងខែសីហា។ ការពន្យាពេលនៃការបង្ហាញនូវស្មាតហ្វូនថ្មីនេះដល់ចុងឆ្នាំនេះ គឺដោយសារតែការអភិវឌ្ឍទៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS Next ដោយក្រុមហ៊ុននេះ មានបំណងចង់ធានាអោយច្បាស់ថា ប្រព័ន្ធប្រតិបត្តិការមានការពង្រឹងកាន់តែខ្លាំងជាងមុនជាមួយនឹងបទពិសោធន៍ថ្មីដ៏អស្ចារ្យ។
Article image
ជាមួយគ្នានេះ ក៏មានរបាយការណ៍ជាច្រើនមុននេះ បានទម្លាយដែរថា បន្ទះឈីបរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងប្រើប្រាស់នូវ 7nm Fabrication។ បន្ទះឈីបនេះ អាចជាម៉ូដេល Kirin 9100 ដែលមានកម្រិតត្រង់ស៊ីស្ទ័រដង់ស៊ីតេខ្ពស់ជាងមុន។ ដំណើរការ 7nm នេះអាចជា N+3 Process Node របស់ក្រុមហ៊ុន SMIC ៕
Huawei Mate 70 អាចនឹងមានការបំពាក់នូវថាមពលថ្មធំជាងមុន ហើយនិងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ Ultrasonic