ស្វែងរកពួកយើង:

Huawei Mate 70 Pro+ ឈរនៅលើកំពូលតារាង AnTuTu សម្រាប់ខែមីនាឆ្នាំ 2025

ដោយ

Koun Jab Luffy

08 មេសា 2025 08:59 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ នៅលើ AnTuTu ទើបតែចេញផ្សាយនូវស្មាតហ្វូនកំពូលចំនួន 10 សម្រាប់ខែមីនាឆ្នាំ 2025 កន្លងទៅនេះ ហើយស្មាតហ្វូន Huawei Mate 70 Pro+ ត្រូវបានគេមើលឃើញថា បានស្ថិតនៅចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុត។ ស្មាតហ្វូននេះ គឺទទួលបាននូវការដាក់ចំណាត់ថ្នាក់ខ្ពស់ដល់ទៅ 99.41% ដោយសារតែការឌីស្សាញ និងមុខងារដ៏អស្ចារ្យនៅលើស្មាតហ្វូន។ គួរបញ្ជក់ថា ស្មាតហ្វូន Mate 70 Pro+ បានបង្ហាញខ្លួននៅឆ្នាំមុននេះ គឺជាស្មាតហ្វូនដ៏ខ្លាំងក្លានៅក្នុងត្រកូលស្មាតហ្វូន Mate។
ស្មាតហ្វូន Mate 70 Pro+ នេះ មានការបំពាក់នូវបន្ទះឈីប Kirin 5G និងមាន Dynamic AI ហើយនិងមានរូបរាងដែលងាយស្រួលកាន់នៅក្នុងដៃថែមទៀតផង។ នៅលើ AnTuTu មានការបង្ហាញថា ស្មាតហ្វូន Mate 70 Pro+ បានជាប់ចំណាត់ថ្នាក់កំពូលគេ ហើយក៏មានការបង្កើនកម្លាំងម៉ាស៊ីនដល់ទៅ 40% ទៀតផង ប្រៀបធៀបជាមួយនឹងស្មាតហ្វូន Mate 60 Pro ដែលមានបំពាក់បន្ទះឈីប Kirin 9000s។
សម្រាប់ស្មាតហ្វូន Huawei Mate 70 Pro ក៏ស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង 5 ផងដែរសម្រាប់ខែមីនាឆ្នាំ 2025 នេះដោយសារតែកាមេរ៉ាដ៏ខ្លាំងក្លា បន្ទះឈីប 5G និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ ក្រៅពីស្មាតហ្វូន Mate 70 series នេះ ពេលនេះ ក្រុមហ៊ុន Huawei ក៏ធ្វើការនៅលើស្មាតហ្វូន Mate ជំនាន់ថ្មីផងដែរ។ ស្មាតហ្វូនMate 70 Pro នេះទទួលបានការពេញចិត្តដល់ទៅ 99.17% ជាមួយនឹងចំណាត់ថ្នាក់លេខ 3 ។
Article image
ស្មាតហ្វូនបត់បាន Honor Magic V2 ជាប់ចំណាត់ថ្នាក់លេខ 4 ដែលមានការពេញចិត្តដល់ទៅ 97.45% ខណៈពេលដែលស្មាតហ្វូន Magic 6 Ultimate Edition ជាប់ចំណាត់ថ្នាក់លេខ 5 ដែលមានការពេញចិត្តដល់ទៅ  97.07% ទៅលើការឌីស្សាញ និងកាមេរ៉ាកម្រិតខ្ពស់របស់វា។ សម្រាប់ស្មាតហ្វូនជាច្រើនទៀតដែលមាននៅលើបញ្ជីនេះមានដូចជា  Xiaomi 15 Ultra, OPPO Find N3, OPPO Find X7 Ultra, Samsung Galaxy S24 Plus និង Xiaomi 15 ៕
Huawei Mate 70 Pro+ ឈរនៅលើកំពូលតារាង AnTuTu សម្រាប់ខែមីនាឆ្នាំ 2025