ស្វែងរកពួកយើង:

Huawei Mate 70 RS Ultimate Design អាចនឹងមានការអាប់ដេតអេក្រង់កាន់តែខ្លាំង

ដោយ

Koun Jab Luffy

27 កញ្ញា 2024 11:10 ថ្ងៃត្រង់

អាន 2 នាទី

Article image
Mate 70 RS Ultimate Design ដែលជាស្មាតហ្វូនម៉ូដែលពិសេសរបស់ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា អាចនឹងមានការអាប់ដេតទៅលើការឌីស្សាញ និងអេក្រង់កាន់តែខ្លាំង បើប្រៀបធៀបជាមួយនឹងម៉ូដែលជំនាន់មុន។ នៅក្នុងអត្ថបទជាច្រើនដែលបានចេញផ្សាយមុនៗនេះ ធ្លាប់បានទម្លាយអំពីរូបរាងរបស់ស្មាតហ្វូននេះរួចហើយផងដែរ។ ស្របពេលជាមួយគ្នា FixedFocus ក៏បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 RS Ultimate Design នេះ ឡឺនឹងផ្តល់នូវដំណោះស្រាយថ្មីនៅលើអេក្រង់តាមរយៈនៃរបកគំហើញថ្មី។
ទាក់ទងនឹងស្មាតហ្វូនថ្មីដែរ បើមើលទៅលើម៉ូដែលស្តង់ដារ និងម៉ូដែល Pro ត្រូវបានគេនិយាយថា អាចនឹងប្រើប្រាស់នូវអេក្រង់ OLED ហើយក្រុមហ៊ុននេះ ក៏នឹងធ្វើការអាប់ដេតកាន់តែខ្លាំងក្លាទៅលើម៉ូដែល Ultimate Design នេះថែមទៀតផង។ ជាមួយនឹងការអាប់ដេតអេក្រង់កាន់តែខ្លាំងនៅលើស្មាតហ្វូនថ្មីនេះ នៅពេលនេះ អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញនូវមតិជាច្រើនដោយលើកឡើងថា ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មី Dual-Layer OLED Technology សម្រាប់ស្មាតហ្វូន Mate 70 RS Ultimate Design ផងដែរ។
Article image
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុននេះ ទើបតែបង្ហាញនូវ Double-Layer OLED ដំបូងបំផុតនៅលើ MatePad Pro 12.2 ផងដែរ។ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវដំណោះស្រាយអេក្រង់នេះនៅលើស្មាតហ្វូនម៉ូឌែល Ultimate Design ប្រណិតរបស់ខ្លួនផងដែរ។ Dual-layer OLED នេះ គឺជាដំណោះស្រាយអេក្រង់កម្រិតខ្ពស់ដែលពង្រឹងទៅលើការបង្កើននៃ Visual Effects កាន់តែធំជាងមុន។ អេក្រង់របស់ស្មាតហ្វូននេះបង្ហាញគុណភាពរូបភាពកាន់តែច្បាស់ និងភ្លឺជាងមុនថែមទៀត។
Article image
ការប្រើប្រាស់នូវអេក្រង់ Dual-layer OLED អាចកាត់បន្ថយនូវការប្រើប្រាស់ថាមពលបានដល់ទៅ 30%។ អេក្រង់ Double-Layer OLED ក៏ធន់ខ្លាំងទៅនឹងស្នាមឆ្កូតបានផងដែរ។ ដូច្នេះផ្អែកតាមការសមត្ថភាពនៃអេក្រង់ថ្មីនេះ ក្រុមហ៊ុន Huawei ក៏អាចប្រើប្រាស់នូវអេក្រង់ Dual-Layer OLED នៅលើស្មាតហ្វូន Mate 70 RS Ultimate Design ផងដែរ៕
Article image