ស្វែងរកពួកយើង:

Huawei Mate 70 RS និង Mate X6 Dragon Spring Edition ឌីស្សាញកាន់តែប្លែក និងទាក់ទាញបំផុត!

ដោយ

Koun Jab Luffy

25 ធ្នូ 2024 11:16 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន Caviar បានធ្វើអោយអ្នកគាំទ្រជាច្រើនរបស់ខ្លួនមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត តាមរយៈការប្រកាសចេញនូវស្មាត ហ្វូន Huawei Mate 70 RS និងម៉ូដែលអេក្រង់បត់បាន Mate X6 ជាមួយនិងជម្រើស Dragon Spring Edition។ ស្មាតហ្វូននេះ គឺជាម៉ូដែលប្រណិតដែលមានការបង្ហាញអំពីរូបរាងមើលទៅទម្រង់ជាខ្សែរាជវង្ស និងលក្ខណៈបែបប្រពៃណីរបស់ចិន។ វាក៏មានការរំលេចអំពីភាពជោគជ័យនៃឆ្នាំនាគដ៏រុងរឿងផងដែរ។
សូមជំរាបថា Caviar គឺជាម៉ាកយីហោដ៏ល្បីល្បាញរបស់ឌូបៃដែលធ្វើការកែច្នៃផលិតផលប្រណិត។ ក្រុមហ៊ុននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងសមាសភាគល្អបំផុត និងកម្ររមានដូចជាមាស ពេជ្រ ត្បូងមមានតម្លៃ និងសមាសភាគជាច្រើនទៀត ដើម្បីឌីស្សាញទៅលើស្មាតហ្វូនចុងក្រោយបំផុត។ ក្រុមហ៊ុនដែលតែងតែធ្វើការឌីស្សាញផលិតផលប្រណិតៗនេះ ក៏ធ្លាប់បានធ្វើការឌីស្សាញថ្មីទៅលើស្មាតហ្វូនជាច្រើនរបស់ Huawei ផងដែរ ក្នុងនោះ រួមមានដូចជា Mate 40 Pro Limited Edition, P50 Pro Chocolate Bar និងMate XT ផងដែរ។
Article image
នៅពេលនេះ ក្រុមហ៊ុន  Caviar បានបញ្ចេញនូវការឌីស្សាញថ្មីសម្រាប់ស្មាតហ្វូន Huawei Mate 70 RS Ultimate Design និង Mate X6 Dragon Spring Edition។ ស្មាតហ្វូនទាំងពីរនេះ គឺមានប្រើប្រាស់នូវត្បូងដ៏មានតម្លៃ និងបច្ចេកវិទ្យានៃការផលិតកម្រិតខ្ពស់ផងដែរ។ Dragon Spring Edition បង្ហាញអំពីវប្បធម៌ចិនបុរាណ។ សម្រាប់ edition ថ្មីនេះគឺមានការលាយបញ្ចូលគ្នានៃ 3 គំនិតទ្រឹស្តីធំៗនោះគឺ សិល្បៈនៃការបង្កើតដាវ ខ្លឹមសារនៃនាគមាស និងលំហូរទឹកនៃទន្លេថែមទៀត។ សម្រាប់ Dragon Spring Collection នេះមាន 2 editions នោះគឺ Forged Dragon និង Huang He។
សម្រាប់ម៉ូដែល Forged Dragon គឺមានការប្រើប្រាស់នៅលើស្មាតហ្វូន Mate X6 ដោយមានការឌីស្សាញជាមួយនឹងការប្រើប្រាស់នូវសមាសភាគ aviation titanium ពណ៌ខ្មៅជាមួយនឹង PVD coating ពណ៌ខ្មៅស្តើងផងដែរ។ មានបង្ហាញអំពីភាពអាថ៌កំបាំង និងកម្លាំងថែមទៀតផង។ សម្រាប់ Huang He ឬ  Yellow River បង្ហាញអំពីលំហូរ ដែលជាអរិយធម៌របស់ចិន។ ក្រុមហ៊ុន Caviar ប្រើប្រាស់នូវមាស 18K ជាមួយនឹងការឌីស្សាញសម្រាប់ស្មាតហ្វូន Mate 70 RS នេះ។
Article image
ក្រុមហ៊ុន Caviar ក៏បានបង្ហាញនូវស្មាតហ្វូន Mate XT Dragon Spring collection នេះនៅក្នុងទម្រង់ពណ៌មាសដ៏ប្រណិតថែមទៀត។ វាប្រើប្រាស់នូវតួរខ្លួនធ្វើពីមាស 24K ផងដែរ។  សម្រាប់ស្មាតហ្វូន Mate 70 RS និង Mate X6 Dragon Spring Edition មានចំនួនសរុបត្រឹមតែ 88 គ្រឿងប៉ុណ្ណោះ។ ស្មាតហ្វូន Forged Dragon Edition ទំហំ 512GB គឺមានតម្លៃ $12,200 ហើយសម្រាប់ Huang He គឺមានតម្លៃ $11,490 សម្រាប់ទំហំ 512GB។ ប្រសិនបើអ្នកអ្នកត្រូវការទំហំ 1TB អ្នកត្រូវចំណាយទឹកប្រាក់  $11,480 ៕