ស្វែងរកពួកយើង:

Huawei Mate 70 Series នឹងមានការឆ្លើយតបលើអេក្រង់លឿនជាងមុន!

ដោយ

Koun Jab Luffy

12 តុលា 2024 10:10 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌តមានថ្មីៗនេះ បាននិយាយថា ស្មាតហ្វូន Huawei Mate 70 series នឹងមានការ upgrade គួរអោយកត់ សម្គាល់ទៅលើផ្នែកជាច្រើនសម្រាប់អ្នកប្រើប្រាស់ ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺអេក្រង់នេះស្មាតហ្វូននេះ នឹងមានការឆ្លើយ តបនៃការប៉ះអេក្រង់កាន់តែលឿនជាងមុន។ ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន Huawei នេះអាចនឹងប្រើប្រាស់នូវកញ្ចក់អេក្រង់នេះ សម្រាប់ស្មាតហ្វូន Huawei Mate 70 Series ដែលនឹងផ្តល់នូវបទពិសោធន៍នៃការប៉ះបញ្ជាអេក្រង់កាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់។
Article image
ទាក់ទងនឹងព័ត៌មានខាងលើនេះ អ្នកទម្លាយ @FixedFocus បានបញ្ជាក់នៅលើ Weibo ដោយបាននិយាយថា ស្មាតហ្វូន  Huawei Mate 70 series ថ្មីនេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប IC (Integrated Circuit) ថ្មីដើម្បីពង្រឹងទៅលើល្បឿននៃការឆ្លើយតបលឿននៅលើអេក្រង់។ ព័ត៌មានលម្អិតនៃបន្ទះឈីបនេះ នៅមិនទាន់ដឹងនោះទេ។ បើតាមការបញ្ជាក់កន្លងមក គឺមានការទម្លាយថា បន្ទះឈីប IC នេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យា Microprocessor ដែលអាចបំលែងនៃរលកសញ្ញា (signals) ទៅលើរលកដែលអាចវាស់វែងបាន។
Article image
ជាមួយគ្នានេះព័ត៌មានចុងក្រោយមួយបាននិយាយថា ក្រុមហ៊ុន Huawei ក៏នឹងមានការពង្រឹងទៅលើល្បឿន Touch Feedback ទៅលើស្មាតហ្វូន Huawei Mate 70 Series ផងដែរ។ សម្រាប់ touch IC ថ្មីដែលមាននៅលើស្មាតហ្វូន Mate នេះ នឹងមានល្បឿនលឿនជាងមុន និងការឆ្លើយតបរហ័សជាងមុនថែមទៀតផង ជាពិសេសនៅក្នុងពេលនៃការលេងហ្គេម។
ក្រៅពីបន្ទះឈីប Touch IC ថ្មីនេះ ក្រុមហ៊ុន Huawei អាចនឹងធ្វើការ upgrade ទៅលើសេនស័រនៅចំហៀង (side-mounted fingerprint sensor) សម្រាប់ស្មាតហ្វូន Mate 70 និង Pro ដូចគ្នា។ ប្រភពខាងលើនេះនិយាយថា ក្រុមហ៊ុន Huawei  មានគោលដៅនៅក្នុងការចែកចាយនូវបទពិសោធន៍ល្អបំផុតពីការប្រើប្រាស់ទៅលើស្មាតហ្វូន Mate 70 series នេះ៕
Huawei Mate 70 Series នឹងមានការឆ្លើយតបលើអេក្រង់លឿនជាងមុន!