ស្វែងរកពួកយើង:

Huawei Mate 70 Series អាចនឹងប្រើឈីបជំនួយរូបភាពថ្មី ដើម្បីជួយពង្រឹងទៅលើការផលិតវីដេអូ

ដោយ

Koun Jab Luffy

12 មិថុនា 2024 02:57 រសៀល

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីរបស់ huaweicentral នៅថ្ងៃនេះ បានសសេរថា ស្មាតហ្វូន Huawei Mate 70 Series ទំនងជាអាចនឹងប្រើឈីបថ្មីជំនួយរូបភាពដើម្បីជួយពង្រឹងទៅលើការផលិតវីដេអូអោយកាន់តែគុណភាពខ្ពស់ និងមានភាពសំបូរបែបខ្លាំងថែមទៀត។ ផ្អែកលើការបែកធ្លាយថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនថ្នាក់ប្រណិតនៃត្រកូល Mate Series ថ្មីនេះ នឹងមានការផ្តោតខ្លាំងទៅលើការផលិតរូបភាព និងការផលិតវីដេអូ។
បើតាមអ្នកទម្លាយ @BeijingDigitalMaster បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 series គឺត្រូវបានក្រុមហ៊ុនធ្វើអភិវឌ្ឍចប់សព្វគ្រប់ហើយ។ បើតាមការព្យាករណ៌នោះ គឺអាចនឹងបង្ហាញវត្តមាននៅលើបញ្ជីធ្វើតេស្តឆាប់ៗនេះ។  អ្នកទម្លាយរូបនេះ បានបន្តថា ស្មាតហ្វូនថ្នាក់ប្រណិតម៉ូដែល Huawei Mate 70 series នឹងមានការដាក់អោយដំណើរការជាមួយនិងបន្ទះឈីប ISP imaging ជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់បំផុតសម្រាប់ការផលិតវីដេអូ។
សូមជំរាបថា ពាក្យថា ISP នេះ គឺបានមកពីពាក្យពេញថា Image Signal Processor។ បន្ទះឈីបនេះ គឺមានសមត្ថភាពអាចធ្វើការរួមបញ្ចូលគ្នាទៅលើមុខងារនិមួយៗ ដើម្បីផលិតរូបភាពដែលថតបានអោយក្លាយជារូបភាពដែលមានគុណភាពខ្ពស់ និងមានការបង្ហាញនូវកម្រិតពណ៌ជាក់លាក់បំផុត។  បន្ទះឈីបនេះ គឺដំណើរការទៅលើ ការកាត់បន្ថយគ្រាប់អុចៗនៅលើរូបភាព និងការប្រើប្រាស់នូវ Auto Exposure, Autofocus, HDR Correction, Filtering និងមុខងារថ្មីៗមួយចំនួនទៀតអោយបានត្រឹមត្រូវ។
Article image
បន្ថែមពីនេះ បន្ទះឈីបនេះ ក៏អាចជួយអោយការផលិតនូវវីដេអូបានល្អ ជាមួយនិងគុណភាពខ្ពស់ដូចគ្នា។ សូមជំរាបថា មកដល់ពេបនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីលក្ខណៈសម្បត្តិរបស់បន្ទះឈីបនេះនោះទេ ក្រៅពីព័ត៌មានខាងលើនេះ។
Huawei Mate 70 Series អាចនឹងប្រើឈីបជំនួយរូបភាពថ្មី ដើម្បីជួយពង្រឹងទៅលើការផលិតវីដេអូ