ស្វែងរកពួកយើង:

Huawei Mate 70 Series អាចនឹងមានការឌីស្សាញគែមលោហៈធន់នឹងឆ្កូតនៅលើម៉ូឌុលកាមេរ៉ា Optical Ring

ដោយ

Koun Jab Luffy

13 កក្កដា 2024 09:13 ព្រឹក

អាន 2 នាទី

Article image
យោងតាមពាក្យចចាមអារ៉ាមជាច្រើននាពេលថ្មីៗនេះ បាននិយាយថា កំពូលស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 series នឹងមានប្រើប្រាស់នូវគែមធ្វើពីលោហធាតុនៅជុំវិញកាមេរ៉ាដែលផុសពីចេញពីតួនោះ។ ការប្រើប្រាស់នូវគែមលោហធាតុនេះ តត្រូវបានគេបញ្ជាក់ថា គឺដើម្បីជួយការពារការកោសឆ្កូតទៅលើកាមេរ៉ា។ សូមជំរាបថា ស្មាតហ្វូន Huawei Mate 70 ជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពអស្ចារ្យបំផុត។ ក្រៅពីបទពិសោធន៍នៃការថតរូបភាពយ៉ាងអស្ចារ្យនោះ ក្រុមហ៊ុន Huawei ក៏បានងាកមកផ្តោតទៅលើភាពធន់របស់កំពូលស្មាតហ្វូននេះផងដែរ។
បើតាមអ្នកទម្លាយ @FixedFocus បាននិយាយថា កន្លងមក ស្មាតហ្វូន Huawei Mate 60 នេះ គឺមានសមត្ថភាពអាចទប់ទល់ទៅនឹងស្នាមកោសឆ្កូតបាននៅជុំវិញកាមេរ៉ា។ បើមើលទៅលើស្មាតហ្វូន Mate 60 Series គឺមានការផលិតចេញពីសមាសភាគដែលមានភាពរឹងមាំច្រើនសម្រាប់ការប្រើប្រាស់ ក៏ប៉ុន្តែវនៅលើស្មាតហ្វូននេះ ក៏មានស្នាមឆ្កូតនៅលើម៉ូឌុលកាមេរ៉ា Optical Ring នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។
Article image
ហេតុនេះហើយ ដើម្បីដោះស្រាយទៅលើបញ្ហានេះ ក្រុមហ៊ុន Huawei បានធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Mate 70 series ដោយមានការប្រើប្រាស់នូវលោហៈធាតុ “metal stud design” នៅជុំវិញរង្វង់កាមេរ៉ារបស់ស្មាតហ្វូននេះ។ ការការពារនេះ គឺពិតជាធ្វើអោយកាមេរ៉ានៅលើស្មាតហ្វូននេះ កាន់តែមានធន់នៅក្នុងការប្រើប្រាស់ និងទប់ទល់ទៅនឹងស្នាមឆ្កូតថែមទៀតផង។
Article image
សូមជំរាបថា សម្រាប់ Stud នេះ គឺសម្រាប់ប្រើប្រាស់ជាគែមរបស់ស្មាតហ្វូនប៉ុណ្ណោះ។ Metal Stud Design ត្រូវបានគេចាត់ទុកថា គឺជាសមាសភាគថ្មីមួយ ដែលមានទម្ងន់ស្រាលក្នុងការប្រើប្រាស់ ដូច្នេះវាសក្តិសមទៅលើគែមនេះ។ សមាសភាគថ្មីនេះមានការប្រើប្រាស់នូវលោហធាតុជាសន្លឹកៗ អាចធន់ទៅនឹងទឹក កំដៅ និងស្នាមឆ្កូតបាន។ ការឌីស្សាញ Metal stud design នៅលើកាមេរ៉ារបស់ស្មាតហ្វូន Mate 70 series នៅពេលនេះ គឺក្រុមហ៊ុន Huawei ចង់ផ្តោតទៅលើការប្រើប្រាស់ស្មាតហ្វូននេះរយៈពេលយូរ និងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់៕
Huawei Mate 70 Series អាចនឹងមានការឌីស្សាញគែមលោហៈធន់នឹងឆ្កូតនៅលើម៉ូឌុលកាមេរ៉ា Optical Ring