ស្វែងរកពួកយើង:

Huawei Mate 70 Series អាចនឹងលក់បានជាង 3 លានគ្រឿងត្រឹមដំណាច់ឆ្នាំនេះ

ដោយ

Koun Jab Luffy

02 ធ្នូ 2024 09:45 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន TechInsight ទើបតែធ្វើការព្យាករណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អាចនឹងលក់ស្មាតហ្វូន Mate 70 series ប្រហែលជា 3 លានគ្រឿងនៅក្នុងឆ្នាំនេះ។ នៅក្នុងនោះក៏មានការព្យាករណ៌ថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានចំនួនប្រហែលជា 22% នៅក្នុងការលក់ស្មាតហ្វូនសរុបនៅក្នុងទីផ្សារនៃប្រទេសចិន របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះនាត្រីមាសទី 4 ឆ្នាំ 2024 ខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូន Mate 70 series នេះ ស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានអ្នកវិភាគជាច្រើនបានចាប់ផ្តើមមានការព្យាករណ៍ទៅលើការលក់របស់ស្មាតហ្វូននេះផងដែរ។ ថ្មីៗនេះ មានសេចក្តីរាយការណ៌ថ្មីៗ ពីអ្នកវិភាគមួយចំនួនហើយ ដោយមានអ្នកខ្លះបាននិយាយថា ស្មាតហ្វូនថ្មីនេះ ហាក់ដូចជាមិនទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនោះទេនៅក្នុងពេលនេះ។ ដូចនេះ ស្មាតហ្វូនក៏អាចនឹងប៉ះពាល់ទៅលើការលក់របស់ក្រុមហ៊ុននេះ សម្រាប់ត្រីមាសទី 4 នៅក្នុងឆ្នាំនេះ។
Article image
ជាមួយគ្នានេះ TechInsights ក៏បានធ្វើការព្យាករណ៍ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 series  នេះ អាចនឹងមានការនាំចេញដល់ទៅ 3 លានគ្រឿងនៅក្នុងឆ្នាំនេះ។ ស្មាតហ្វូន Mate 70 Series ម៉ូដែលចុងក្រោយនេះ នឹងមានការប្រកាសដាក់លក់ជាផ្លូវការណ៌នៅថ្ងៃទី 4 ខែធ្នូខាងមុខនេះហើយ។ ដូច្នេះនេះ អាចជាដំណឹងល្អ ប៉ុន្តែបើមើលទៅលើការលក់របស់ស្មាតហ្វូនជំនាន់ថ្មី Mate 70 series នេះ អាចនឹងទាបជាងម៉ូឌែលជំនាន់មុនផងដែរ។
Article image
យ៉ាងណាមិញ 3 លានគ្រឿង ក៏អាចនឹងក្លាយជាការចាប់ផ្តើមដ៏ល្អទៅលើការលក់ស្មាតហ្វូន Mate 70 នេះ ផងដែរ។ ទាក់ទងនឹងស្មាតហ្វូននេះ ក៏មានការកត្តាជាច្រើន ដែលគេជឿជាក់ថា មានការលក់ដាច់ជាងមុខផងដែរ ក្នុងនោះមានដូចជា HarmonyOS NEXT និងបន្ទះឈីប Kirin 9020 គឺមានការពង្រឹងកើនឡើងសមត្ថភាពខ្លាំងជាងមុនដល់ទៅ 40% បើធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះ។
Article image
ស្មាតហ្វូន Mate 70 series នេះក៏មានបំពាក់នូវមុខងារ AI ជាច្រើនដូចជា Air gesture file transfer ដែលអ្នកអាចធ្វើការចែករំលែកនូវ file, រូបភាព ឬវីដេអូទៅកាន់ស្មាតហ្វូនដែលនៅជិតវាតាមរយៈការក្តាប់ដៃ និងលាដៃវិញដើម្បីបញ្ចូនវា។ នេះពិតជាអស្ចារ្យមែនទែន៕
Huawei Mate 70 Series អាចនឹងលក់បានជាង 3 លានគ្រឿងត្រឹមដំណាច់ឆ្នាំនេះ