ស្វែងរកពួកយើង:

Huawei Mate 70 Series ត្រូវគេទម្លាយថា នឹងមានការ Upgrade ទៅលើសិនស័រ Telephoto Macro

ដោយ

Koun Jab Luffy

05 តុលា 2024 08:50 ព្រឹក

អាន 2 នាទី

Article image
Huawei Mate 70 Series គឺជាស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ដែលនឹងមានការ Upgrade ទៅលើកាមេរ៉ា Framework ជាមួយនឹងសិនស័រ Telephoto Macro ថ្មី។ ដូចនេះ សមត្ថភាពនៃការថត Close-Up និង Zoom នឹងកាន់តែប្រសើរទៅលើស្មាតហ្វូន Mate ជំនាន់ថ្មីនេះ។ យោងតាមអ្នកទម្លាយ @SmartPikachu បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នេះ អាចនឹងមានការ Upgrade ទៅលើកាមេរ៉ា telephoto macro។
នៅក្នុងនោះនៅលើស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវ Signature Circular Camera Module នៅផ្នែកខាងក្រោយដែលមានការផ្លាស់ប្តូរទៅលើការរៀបចំ Lens មួយចំនួនផងដែរ។ សម្រាប់សិនស័រកាមេរ៉ា Telephoto Macro និង Periscope Sensors នេះ នឹងមានភាពខុសគ្នា។
Article image
សម្រាប់ Telephoto Macro នេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការ Zoom in ទោលើ Objects ពីចម្ងាយបានយ៉ាងងាយស្រួល ហើយនិងថតរូបភាព Close-Up មានភាពទាក់ទាញបំផុត។ ចំពោះ Periscope Lens គឺមានកម្រិតហ៊្សូមបាន 5x ទៅ 10x optical zoom ។ បើមើលទៅលើ Telephoto អាចធ្វើការហ៊្សូមកម្រិត 2x ឬ 3x ប៉ុណ្ណោះ។
Article image
អ្នកទម្លាយរូបនេះ បាននិយាយទៀតថា សម្រាប់ប្រព័ន្ធ System ទាំងមូលនឹងប្រើប្រាស់នូវកាមេរ៉ា Telephoto Macro។ ស្មាតហ្វូនម៉ូដែល Huawei Mate 70 Series អាចនឹងមានការ Upgrade ទៅលើសិនស័រកាមេរ៉ានេះផងដែរ។ ស្មាតហ្វូន Huawei Mate 70 Series នេះ អាចនឹងបំពាក់នូវបន្ទះឈីប Kirin ដែលជាបន្ទះឈីបកម្រិត 5nm មានសមត្ថភាពខ្ពស់អាចបង្កើននូវល្បឿនដំណើរការ និងផ្តល់នូវបទពិសោធន៍កាន់តែលឿនសម្រាប់អ្នកប្រើប្រាស់ជាពិសេសទៅលើមុខងារ AI ៕
Huawei Mate 70 Series ត្រូវគេទម្លាយថា នឹងមានការ Upgrade ទៅលើសិនស័រ Telephoto Macro