ស្វែងរកពួកយើង:

Huawei Mate 70 series ត្រូវគេរាយការណ៌ថា នឹងមានការនាំចេញ ចំនួនច្រើនជាងជំនាន់មុន Mate 60 Series

ដោយ

Koun Jab Luffy

01 កុម្ភៈ 2024 09:45 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei កំពុងតែផ្តោតយ៉ាងខ្លាំងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងបរិមាណនៃការនាំចេញទៅលើស្មាតហ្វូនថ្មីរបស់ខ្លួនម៉ូដែល Mate 70 series ហើយ។ ផ្អែកតាមការលើកឡើងនេះ ស្មាតហ្វូនជំនាន់ថ្មី Mate នេះ អាចនឹងមានការនាំចេញច្រើនជាងស្មាតហ្វូនជំនាន់មុនរបស់ខ្លួនជាក់ជាមិនខាន។ យោងតាមការបង្ហោះនៅលើ Weibo ដែលចែកចាយដោយ អ្នកទម្លាយ @SmartPikachu បានអោយដឹងថា ការនាំចេញទៅលើស្មាតហ្វូន Huawei Mate 70 series ដែលរាប់បញ្ចូលទាំងម៉ូដែល Ultimate Design នឹងមានចំនួនច្រើនជាងស្មាតហ្វូន Mate 60 Series ដែលចេញកាកពីឆ្នាំមុន។
នៅក្នុងពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ត្រូវបានគេមើលឃើញថា បាននឹងកំពុងអង្រួនទីផ្សារស្មាតហ្វូនកាន់តែខ្លាំងសម្រាប់ទីផ្សារប្រទេសចិន ពីព្រោះថា រហូតមកទល់ពេលនេះ ស្មាតហ្វូន Mate 60 series គឹមានការលក់យ៉ាងខ្លាំងក្លាមែនទែន។ ស្មាតហ្វូននេះ នៅតែមានតម្រូវការខ្ពស់ដដែល គិតចាប់តាំងពីពេលដែលក្រុមហ៊ុននេះបានប្រកាសចេញនាពេលកន្លងមក។ ប៉ុន្តែស្មាតហ្វូននេះ ក៏មានបញ្ហាទៅលើការពន្យារពេលនៃការដឹកជញ្ជូនផងដែរ។ សម្រាប់ស្តុករបស់ស្មាតហ្វូន  Huawei Mate 60 RS Ultimate Design ក៏អស់រលីងដូចគ្នា។
Article image
ប្រភពខាងលើនេះ បានបន្តថា នៅក្នុងពេលនេះ ក្រុមហ៊ុន Huawei ហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងការដោះស្រាយទៅលើបញ្ហាប្រឈមទាំងនេះ។ ថ្មីៗនេះ យើងបានលឺថាស្តុករបស់ស្មាតហ្វូន P70 series ក៏អស់រលីងផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើថា មានគោលដៅក្នុងការបញ្ចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនសម្រាប់ប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន iPhone 16 series ផងដែរ ដោយក្រុមហ៊ុននេះ នឹងផ្តោតទៅលើការពង្រឹងទៅលើកាមេរ៉ា អេក្រង់ និងថាមពលថ្មកាន់តែអស្ចារ្យជាងមុន៕
Huawei Mate 70 series ត្រូវគេរាយការណ៌ថា នឹងមានការនាំចេញ ចំនួនច្រើនជាងជំនាន់មុន Mate 60 Series