
Huawei P70 Series ដែលជាស្មាតហ្វូនស៊េរីថ្មីថ្នាក់ប្រណិតជំនាន់បន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ត្រូវបានគេបញ្ជាក់ថា បានស្ថិតនៅក្នុងការអភិវឌ្ឍហើយ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមក្នុងការបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ ultrasonic fingerprint sensor សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននេះផងដែរ។ យោងតាមអ្នកទម្លាយ @BeijingDigitalMaster ដែលបង្ហោះនៅលើ Weibo បានថា ស្មាតហ្វូនម៉ូដែល Huawei Mate 70 នេះ ក៏កំពុងតែតេស្តទៅលើប្រព័ន្ធ ultrasonic fingerprint sensor ផងដែរ។
ផ្អែកតាមការទម្លាយខាងលើនេះ គេរំពឹងថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ អាចនឹងប្រើប្រាស់នូវសេនស័រនេះនៅលើតែនៅលើស្មាតហ្វូន Mate 70 Series ប៉ុណ្ណោះ។ អ្នកលេងនៅលើអ៊ីនធឺណិតមួយចំនួន បាននិយាយថា អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Huawei Mate 70 Ultimate Design ផងដែរ។ ក្រុមហ៊ុននេះ នៅមិនទាន់បានបញ្ចាក់អំពីព័ត៌មានផ្លូវការរបស់ស្មាតហ្វូននេះនៅឡើយទេ។

សម្រាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃនេះ ប្រើប្រាស់នូវហ្រេ្វកង់ខ្ពស់ នៅក្នុងការចាប់នូវស្រទាប់នៃស្នាមក្រយ៉ៅដៃបានយ៉ាងល្អ។ សេនស័រ ultrasonic fingerprint sensors នេះ គឺមានភាពត្រឹមត្រូវ និងធ្វើការបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ទោះបីជាដៃរបស់អ្នកសើម ឬកខ្វក់ក៏ដោយ។ ស្មាតហ្វូន Huawei Mate 70 Series នេះ នឹងមានភាពខ្លាំងក្លាជាងស្មាតហ្វូនជំនាន់មុននេះ។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Kirin chipset ដ៏ខ្លាំងក្លា និងប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT software system និងអេក្រង់គែមកោង 2K ថែមទៀតផង៕
