ស្វែងរកពួកយើង:

Huawei Mate 70 Series នឹងក្លាយជាគូរប្រជែងកាន់តែខ្លាំងជាមួយ iPhone 16 Series

ដោយ

Koun Jab Luffy

31 មករា 2024 04:03 ល្ងាច

អាន 2 នាទី

Article image
កាលពីចុងត្រីមាសទី 3 ឆ្នាំមុននេះ Mate 60 series ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Huawei បានប្រកាសចេញ ហើយនិងមានដាក់លក់នៅលើទីផ្សារប្រទេសចិន ហើយស្មាតហ្វូននេះ ក៏ជាស្មាតហ្វូនដំបូងគេ ដែលត្រឡប់មកប្រើប្រាស់នូវបន្ទះឈីបដែលមានការអភិវឌ្ឍក្នុងស្រុកផងដែរ បន្ទាប់ពីការរឹតបន្តឹងទៅលើបន្ទះឈីបសំណាក់សហរដ្ឋមអាមេរិកកាលពីឆ្នាំ 2019 កន្លងទៅនេះ។
យោងតាមតួរលេខនៃការលក់ស្មាតហ្វូន Huawei Mate 60 series កាលពីខែតុលាឆ្នាំមុននេះ គឺមានចំនួនកើនឡើងដល់ទៅ 83% ដែលបានធ្វើអោយស្មាតហ្វូននេះមានការគាំទ្រខ្លាំងមែនទែនរហូតក្លាយទៅជាម៉ូដែលថ្មី ប្រជែងជាមួយនិង iPhone 15 series ដែលបានបង្ហាញវត្តមានស្របពេលជាមួយគ្នាថែមទៀតផង។ ជាមួយនិងការដាក់់លក់នៅលើទីផ្សារចិនរបស់ iPhone 15 series ត្រូវបានគេមើលឃើញថា មានកំណើន 11%។ យោងតាមអ្នកទម្លាយ Smart Pikachu នៅពេលេនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បានត្រៀមខ្លួននៅក្នុងការដណ្តើមចំណែកទីផ្សាររបស់ខ្លូនវិញហើយ តាមរយៈនៃការប្រកាសចេញនូវកំពូលស្មាតហ្វូនរបស់ខ្លួន Mate 70 series។ ស្មាតហ្វូននេះ នឹងក្លាយជាជាគូរប្រជែងកាន់តែខ្លាំងជាមួយ iPhone 16 Series ថែមទៀតផង។
អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 នឹងត្រឡប់មកវិញជាមួយនិងភាពខ្លាំង ហើយនឹងកា្លយជាស្មាតហ្វូនដែលការសមត្ថភាពខ្ពស់នៅលើទីផ្សារថែមទៀតផង។ ជាពិសេសស្មាតហ្វូនថ្មីនេ នឹងក្លាយជាគូរប្រជែងជាមួយនិង iPhone 16 ដែលគ្រោងនឹងមានវត្តមាននៅលើទីផ្សារនាខែកញ្ញាខាងមុខនេះតែម្តង។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Huawei បានត្រៀមខ្លួនរួចរាល់ហើយទៅលើសង្វាក់ផលិតកម្ម ក៏ដូចជាការដឹកជញ្ជូនទៅលើស្មាតហ្វូននេះអោយទាន់ពេលវេលាមិនអោយយឺតយ៉ាវនោះទេ។ ហើយបន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មានការផ្តោតកាន់តែខ្លាំងទៅលើសមាសភាគនៃការផលិតចេញម៉ូដែលប្រណិតរបស់ខ្លួនសម្រាប់ Mate 70 Series ផងដែរ។
Mate 70 series ត្រូវបានគេរាយការណ៌ថា នឹងមានការពង្រឹងទៅលើកាមេរ៉ាកាន់តែល្អជាងជំនាន់មុន។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា hybrid camera system និងមានការបំពាក់នូវសិនស័រកម្រិត 1-អ៊ីង សម្រាប់កាមេរ៉ាគោល និងមានការប្រើ Aperture ធំ ផ្តល់នូវពន្លៃខ្ពស់គ្រប់គ្រាន់ថែមទៀតផង។ ជាមួយគ្នានេះ នៅលើ Mate 70 series ក៏មានការប្រើអេក្រង់ប្រភេទ quad micro-curved design ផងដែរ។ ដូចគ្នាជាមួយនិង iPhone 16 series អញ្ចឹង ស្មាតហ្វូន Mate 70 lineup ក៏នឹងមានច្រើនជម្រើសសម្រាប់អ្នកប្រើប្រាស់ផងដែរ។ ស្មាតហ្វូននេះនឹងមានការប្រើប្រាស់ Harmony OS ដែលនឹងមានការគាំទ្រដោយ AI កាន់តែសំបូរបែបថែមទៀតផង។
Huawei Mate 70 Series នឹងក្លាយជាគូរប្រជែងកាន់តែខ្លាំងជាមួយ iPhone 16 Series