ស្វែងរកពួកយើង:

Huawei Mate 70 Series នឹងក្លាយជាគូរប្រជែងដ៏ខ្លាំងជាមួយស្មាតហ្វូនដែលប្រើបន្ទះឈីប Snapdragon 8 Gen 4 និង Dimensity 9400

ដោយ

Koun Jab Luffy

13 កក្កដា 2024 10:40 ព្រឹក

អាន 2 នាទី

Article image
Huawei Mate 70 series គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលគេជឿជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Kirin ដ៏ខ្លាំងក្លាដែលគេរំពឹងថា អាចនឹងមានប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ឬ Dimensity 9400 ថែមទៀតផង។ យោងតាមការទម្លាយនៅលើបណ្តាញសង្គម Weibo បានទម្លាយអំពីពេលវេលាដែលបន្ទះឈីបថ្មីនេះនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការផងដែរ។
បើតាមការទម្លាយចេញពី @DigitalChatStation បាននិយាយថា បន្ទះឈីប Dimensity 9400 និង  Snapdragon 8 Gen 4 អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ។ វត្តមានរបស់បន្ទះឈីបនេះនៅចុងត្រីមាសទី 4 ឬដើមឆ្នាំ 2025 ខាងមុខនេះ នឹងបង្ហាញខ្លួនជាមួយស្មាតហ្វូនប្រណិតនេះ។ ដូច្នេះ នៅកំឡុងពេលវេលាខាងលើនេះ ត្រូវបានគេនិយាយថា អាចនឹងមានការបង្ហាញនូវស្មាតហ្វូន Mate 70 Series ផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់អំពីខែណានោះទេ។ ស្មាតហ្វូន Flagship ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 នេះ។
Article image
អ្នកទម្លាយរូបនេះបាននិយាយទៀតថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារស្មាតហ្វូន។ ស្មាតហ្វូន Huawei Mate 70 អាចប្រជែងជាមួយនឹងស្មាតហ្វូនដែលមានបន្ទះឈីប Dimensity 9400 និង Snapdragon 8 Gen 4 ថែមទៀតផង។ ក្រុមហ៊ុន Huawei ក៏បន្តនៅក្នុងការអភិវឌ្ឍទៅលើបន្ទះឈីប 5nm ផងដែរ។ បើតាមពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា បន្ទះឈីប 5nm Kirin នេះ នៅតែមានភាពខ្លាំងក្លាជាងបន្ទះឈីប Kirin ជំនាន់មុននេះ។
Article image
ស្មាតហ្វូន Huawei Mate 70 Series នេះ នឹងបំពាក់នូវបន្ទះឈីប HarmonyOS NEXT។ សម្រាប់ HarmonyOS NEXT នេះ គឺផ្តោតទៅលើ 6 ផ្នែកគឺ native apps, security, smoothness, intelligence, interconnectivity និង refinements ។ នៅក្នុង HarmonyOS NEXT Developer Beta នេះ ក្រុមហ៊ុន Huawei ក៏បានបង្ហាញនូវ Apps និង AI ជាច្រើន ដែលផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យសម្រាប់ប្រើប្រាស់ផងដែរ។ ក្រុមហ៊ុននេះ ក៏បានធ្វើការ Upgrade ទៅលើបច្ចេកវិទ្យា Satellite Communication សម្រាប់ស្មាតហ្វូន Mate 70 Series ថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានសមត្ថភាពក្នុងការខលតាម SMS ឬការផ្ញើរូបភាពថែមទៀតផង៕
Huawei Mate 70 Series នឹងក្លាយជាគូរប្រជែងដ៏ខ្លាំងជាមួយស្មាតហ្វូនដែលប្រើបន្ទះឈីប Snapdragon 8 Gen 4 និង Dimensity 9400