ស្វែងរកពួកយើង:

Huawei Mate 70 Series នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

22 តុលា 2024 12:10 ថ្ងៃត្រង់

អាន 2 នាទី

Article image
Huawei Mate 70 series ត្រូវបានគេរាការណ៌នៅថ្ងៃនេះ អាចនឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះហើយ។ ក្រុមហ៊ុន Huawei ទំនងជានឹងធ្វផការប្រកាសចេញនូវស្មាតហ្វូនថ្មីនេះ នៅសប្តាហ៌ទី 2 នៃខែវិច្ឆិកា។ ជាមួយគ្នានេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់ DigiTimesAsia ក៏បានបញ្ជាក់ដូចគ្នានេះដែរថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 series អាចនឹងមានវត្តមាននៅពាក់កណ្តាលខែវិច្ឆិកា។ វត្តមានស្មាតហ្វូននេះ អាចនឹងស្របពេលជាមួយនិងថ្ងៃបុណ្យប្រចាំឆ្នាំរបស់ចិនដែលគេស្គាល់ថា Singles Day 2024។
ព្រឹត្តិការណ៌នេះ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី 11 ខែ 11 ហើយនឹងមានការលក់បញ្ចុះតម្លៃទៅលើផលិតផលជាច្រើន។ តាមរបាយការណ៌ថ្មីមួយបានព្យាករណ៌ថា ក្រុមហ៊ុន Huawei ទំនងជានឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Huawei Mate 70 Series នេះនៅចំថ្ងៃនោះហើយ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូន Mate 60 series នៅថ្ងៃទី 23 ខែសីហា។ ប៉ុន្តែសម្រាប់ Huawei Mate 70 Series គឺត្រូវបានក្រុមហ៊ុនធ្វើការពន្យាពេលបង្ហាញខ្លួននៅក្នុងឆ្នាំនេះ។ ការពន្យាពេល Huawei Mate 70 series នេះ ត្រូវបានគេបញ្ជាក់ថា អាចមកពីការផ្លាស់ប្តូរទៅលើ Hardware និង Software។
Article image
ជាមួយនិងវត្តមានស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នៅពេលខាងមុខនេះ ត្រូវបានគេទម្លាយថា អាចនឹងមានចំនួនច្រើនជាងម៉ូដែល 50%។ ស្មាតហ្វូននេះ ក៏នឹងមានការឌីស្សាញរូបរាងថ្មី ដែលមានពង្រឹងទៅលើភាពរឹងមាំ រួមនិងប្រព័ន្ធកាមេរ៉ាខ្លាំង ហើយនិងមានការការពារដោយកញ្ចក់រឹងមាំ Kunlun Glass រួមជាមួយនិងប្រព័ន្ធការពារទឹក និងធូលី ហើយធន់នឹងការធ្លាក់ចុះទៀតផង។ ស្មាតហ្វូននេះ ក៏នឹងមានអេក្រង់ដែលបង្ហាញចេញនូវរូបភាពបានច្បាស់ ហើយនិងមានប្រព័ន្ធ HarmonyOS NEXT ព្រមទាំងបន្ទះឈីប 5nm Kirin ផងដែរ។